ភ្នំពេញៈ អង្គការសង្គមស៊ីវិល ដែលធ្វើកិច្ចការលើកការងារកសិកម្ម ពាណិជ្ជកម្ម បរិស្ថាន សិទ្ធមនុស្ស និងកិច្ចការសង្គមបានបង្ហាញថា វិស័យកសិកម្មនៅកម្ពុជា មានការវិវត្តក្នុងរយៈពេល២០ឆ្នាំមកនេះ ពិសេសក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះមានការវិវត្តលឿនបំផុត ឈានចេញពីកសិកម្មគ្រួសារមានដីតិចតួច ទៅជាកសិកម្មមូលធន ដែលមានលក្ខណៈជាអ្នកមានដីធំនិងជាកសិករនាំមុខដោយការនាំចេញ។
វេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) បានបង្ហាញនៅថ្ងៃនេះថា “នៅក្នុងកិច្ចដំណើរការប្រែងប្រួលកសិករមានដីតិចតួចមានចំនួនច្រើន នៅក្នុងវិស័យកសិកម្ម ប្រឈមមុខនឹងអនាគតមិនប្រាកដប្រជា និងបញ្ហាប្រឈមបន្ថែមទៀតនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានដែលនិងចូលជាធរមាននៅពីដំណាច់ឆ្នាំ២០១៥”។
NGO Forum បានបង្ហាញពីឆន្ទះរបស់ខ្លួនថានឹងធ្វើការបណ្តុះបណ្តាល ក៏ដូចជាកិច្ចសន្ទនាពុហុភាគីស្តីពីធុរកិច្ច និងសិទ្ធមនុស្ស ដើម្បីជម្រុញការប្រតិបត្តិកសិពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា ក៏ដូចជាចែករំលែកចំណេះដឹង និងលើកទឹកចិត្តដល់វិស័យឯកជនឱ្យមានការចូលរួមកាន់តែផុលផុសពិសេសស្រ្តីនៅក្នុងសហគមន៍៕
មតិយោបល់