សមាគម GSMA បានរៀបចំពិធីពានរង្វាន់ទូរស័ព្ទពិភពលោកប្រចាំឆ្នាំ លើទី១៩ នៅក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញក្នុងព្រឹត្តិការណ៍ MWC 2014 ក្នុងនោះស្មាតហ្វូនដែលល្អបំផុតប្រចាំឆ្នាំត្រូវបានធ្លាក់ទៅលើ HTC One។
យោងតាមសេចក្ដីបញ្ជាក់របស់ GSMA បានឲ្យដឹងថា ពានរង្វាន់ស្មាតហ្វូនដែលល្អបំផុតប្រចាំឆ្នាំគឺបានទៅលើ HTC One របស់ក្រុមហ៊ុនតៃវ៉ាន់ HTC។
ព្រមជាមួយគ្នានោះ ស្មាតហ្វូន Nokia Lumia 520 ក៏ទទួលបានពានរង្វាន់ស្មាតហ្វូនថោកដែលល្អជាងគេបំផុតប្រចាំឆ្នាំ ហើយ Tablet ដែលល្អជាងគេបំផុតបានទៅលើ iPad Air របស់ក្រុមហ៊ុន Apple៕
មតិយោបល់