ព័ត៌មានជាតិ

ប្តី​អញ្ជើញ​បងប្អូន​ជីដូន​មួយ​មក​រំលោភ​ប្រពន្ធ​

​ស្ត្រី​ជនជាតិ​ឥណ្ឌា​ម្នាក់​ត្រូវបាន​ប្តី និង​បងប្អូន​ជីដូនមួយ​ពីរ​នាក់​បាន​ចាប់រំលោភ​នៅ​ក្នុង​ឡាន រួច​ទម្លាក់​នាង​ចោល​។​

​គ្រោះថ្នាក់​នេះ​ដែរ​ត្រូវបាន​គេ​ពើបប្រទះ​កាលពី​យប់​ថ្ងៃទី ១១ ខែ មេសា កន្លងទៅនេះ ខណៈ​ដែល​ជនរងគ្រោះ ត្រូវបាន​អ្នក​ត្រាចចរ​ធ្វើដំណើរ​តាម​ផ្លូវ​បាន​ឃើញ​នាង​ដេក​សន្លប់ នៅ​តំបន់ Najafgarh ស្ថិត​នៅ​ភាគខាងត្បូង​នៃ​រាជធានី Delhi ។​ក្រោយ​ពី​ឃើញ​ដូច្នេះ អ្នក​ត្រាចចរ​បាន​បញ្ចូន​ព័ត៌មាន​ទៅ​កាន់​មន្ត្រីប៉ូលិ​ស រួច​យក​នាង​ទៅ​មន្ទីរពេទ្យ​ដែល​ស្ថិតនៅ​ក្បែរ​នោះ​។​

​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បានឲ្យដឹងថា ប្តី​របស់​នាង ឈ្មោះ Inderjeet និង​បងប្អូន​ជីដូនមួយ ២ នាក់​ឈ្មោះ Nitin និង Vijendra បាន​រំលោភ​នាង​នៅលើ​ឡាន Maruti Alto ។​

​ប្រភព​ព័ត៌មាន​របស់ Times of India បាន​ចុះ​បង្ហាញ​ឲ្យដឹង​ដែរថា ឈ្មោះ Nitin និង Vijendra Inderjeet គឺជា​បងប្អូន​ជីដូនមួយ ហើយ Inderjeet គឺជា​អ្នកជំនួញ​ម្នាក់ ខណៈ​ដែល​អ្នក​ទាំង​ពីរ​បាន​បែងចែក​ទ្រព្យសម្បត្តិ​គ្នា​។​
rape
​ជនរងគ្រោះ​បាន​ប្រាប់​ដល់​ប៉ូលិស​ឲ្យដឹងថា នាង​និង​ប្តី​របស់​នាង​បាន​រៀបការ​នៅ​ក្នុង​ព្រះវិហារ​នៅក្នុង​ភូមិ​មួយ ដោយ​គ្មាន​ឳ​ពុក​ម្តាយ​របស់​នាង​ដឹង ឭ​នោះទេ ។​កាលពី​ថ្ងៃ​ទី ១១ ខែ មេសា កន្លងទៅ​នេះ​ដែរ ឈ្មោះ Inderjeet បានខ​ល​នាង ឲ្យទៅ Delhi ប៉ុន្តែ​ពេល​ដែល​ទៅដល់ ស្រាប់តែ​មាន​គេ​រុញ​ចូល​ទៅក្នុង​ឡាន​នោះ ដោយ​មាន​មនុស្ស​ពីរ​នាក់​ចាំ​រួចជាស្រេច ។​

​ជនរងគ្រោះ​ត្រូវបាន​គេ​បង្ខំ​លេប​ថ្នាំសម្រើប​មុននឹង​ពួក​គេ​បើក​យុទ្ធនាការ​រំលោភ ។​ពេល​បញ្ចប់​កា​រំលោភ ពួកគេ​បាន​ទម្លាក់​នាង​ពីលើ​ឡាន តែម្តង​។​
​ជនសង្ស័យ​ក្នុង​ចំណោម ៣ នាក់ មាន ២ នាក់​ត្រូវបាន​ចាប់ខ្លួន ក្នុងនោះ​មាន​វ័យ ២១ ឆ្នាំ និង ២៥ ឆ្នាំ​៕​

មតិយោបល់