ព័ត៌មានជាតិ

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ ៤នាក់ ជាប់ពាក់ព័ន្ធ លួចលក់ប្រេងអ្នកដទៃ និងទទួលផលចោរកម្ម

កំពង់ឆ្នាំង: យោងតាមផេកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១០និង៣០នាទី ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពី ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង។ កម្លាំងកងរាជអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងមូលដ្ឋានអ.ហស្រុករលាប្អៀរ ចំនួន០៨ នាក់ដឹកនាំដោយលោកវ.ឯក និល ប៊ុនធឿន មេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០៤នាក់ដែលជាប់ពាក់ព័ន្ធ បទ(លួច) លក់ប្រេងអ្នកដទៃ និងទទួលផលចោរកម្ម ប្រព្រឹត្តកាលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០:៣០នាទី នៅចំណុច ស្ថិតនៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យរួមមាន៖
១/ឈ្មោះ ជ្រិន គឹមជ្រុន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្អួរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
២/ឈ្មោះ ជុំ កុសល ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។
៣/ឈ្មោះ ផល ប្រេង ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិព្រៃខ្មែរ ឃុំព្រៃខ្មែរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
៤/ឈ្មោះ កែវ ចរណៃ ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិព្រៃខ្មែរ ឃុំព្រៃខ្មែរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ដកហូតសម្ភារ: វត្ថុតាងរួមមាន៖
១.ទូរស័ព្ទដៃចំនួន ០៤គ្រឿង
២.រថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 2AB-4966 ពណ៌ខៀវ។
៣.ម៉ូតូចំនួន០២គ្រឿង ម៉ាកC១២៥ចំនួន ០១គ្រឿង ពាក់ស្លាកលេខ កំពង់ឆ្នាំង 1L-1359 ពណ៌ខ្មៅ និងម៉ាកឃ្លីក ចំនួន០១គ្រឿង ពាក់ស្លាកលេខ 1k-4436 ពណ៌ស។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅអយ្យកា៕

មតិយោបល់