ព័ត៌មានជាតិ

មេរៀន​ដែល​ត្រូវ​សិក្សា​ចំពោះ​អ្នក​ដែល​ចង់​រកស៊ី​ទទួលបាន​ជោគជ័យ​

J. Paul Getty និយាយថា ភាព​មាន​បាន​ជា​រង្វាន់​ក្នុង​ល្បែង​រកលុយ ប្រសិនបើ​អ្នកឈ្នះ លុយ​ជា​របស់​អ្នក​។​តើ​ត្រូវធ្វើ​បែបណា​ដើម្បី​ក្លាយជា​អ្នកឈ្នះ ?
https://i1272.photobucket.com/albums/y389/domneng/money_zpsfdc8b8ac.jpg
1. ព្យាយាម​សិក្សា ស្រាវជ្រាវ​

​អ្នកវិនិយោគ​ដែល​ទទួលបាន​ជោគជ័យ​ពួកគេ​តែងតែ​ព្យាយាម​សិក្សា​មិន​ដែល​ឈប់ឈរ​នោះទេ​។​ពួកគេ​បាន​លះបង់​ពេលវេលា​សំរាប់ធ្វើ​ការស្រាវជ្រាវ​ច្រើន​ជាង​អ្នកវិនិយោគ​ធម្មតា​។ ពួកគេ​ដឹងថា​ចំនេះដឹង​របស់​ពួកគេ​គា្មន​ពេលណា​ដែល​គ្រាប់​គ្រាន់​នោះទេ ហេតុដូចនេះ​ពួកគេ​តែងតែ​ត្រឹម​ខ្លួន​ជានិច្ច​សំរាប់​ការសិក្សា​គ្រប់ពេលវេលា និង គ្រប់​ទីកន្លែង​។ ជាធម្មតា​ពួក​អ្នកវិនិយោគ​ដែល​ទទួលបាន​ជោគជ័យ​ចូលចិត្ត អាន​សៀវភៅ កាសែត ទស្សនា​វ​ដ្តី និង ចូលរួម​កម្មវិធី​ផ្សេងៗ ដើម្បី​រៀនសូត្រ និង ដកស្រង​បទពិសោធន៍​ដើម្បី អភិវឌ្ឍន៍​ខ្លួន​។​

2. តែងតែ​ត្រៀមលក្ខណៈ​សំរាប់​ការដកថយ​

​អ្នករកស៊ី​ដែល​ទទួលបាន​ជោគជ័យ​ដឹងថា ការរកស៊ី​តែងតែ​មាន​លទ្ធផល​ពីរ​។​ក្នុង​អនាគត​គេ​មិន​អាច​ដឹងថា​នឹង​មាន​អ្វី​កើតឡើង​នោះទេ ហេតុដូចនេះ​ពួកគេ​តែងតែ​ត្រៀម​ទុកជា​មុន​ជា​និច្ច​។ អ្នករកស៊ី​ធម្មតា​តែងតែ​ព្យាយាម​ព្យាករណ៍​អំពី​លទ្ធផល​នៃ​ការរកស៊ី​របស់គេ តែ​អ្នក​រកស៊ី​ដែល​ទទួលបាន​ជោគជ័យ គេ​គិត​ផ្ទុយ​ពី​នេះ​ទៅវិញ ពួកគេ​ត្រៀម​គ្រប់លក្ខណៈ​ទាំង​ស្ថានភាព​ល្អ
និង ស្ថានភាព​អាក្រក់​បំផុត​។​
​នេះ​ហើយ​ដែល​ជា​មូលហេតុ​ដែល​អ្នកវិនិយោគ​ឆ្លាត​អាច​រក​ប្រាក់​បាន​ពេល​ទីផ្សារ​កំពុង​ឡើង និង កាន់តែ​អាច​រកបាន​ច្រើន​ជាង​ទៀត​ពេល​ទីផ្សារ​កំពុង​ធ្លាក់ចុះ​។​ហេតុ​នេះ​ប្រសិនបើ​អ្នក​ចង់​ធ្វើ​រកស៊ី​អ្នក​ក៏ត្រូវ​ចេះ​រៀបចំ​គំរោង​ក្នុង​ការដកថយ​ផង​ដែរ​ពេល​ស្ថាន​ការ​តំរូវឲ្យធ្វើ​ការដកថ​យ​។​

3. អត់ធ្មត់​

​អ្នករកស៊ី​ត្រូវ​មាន​ភាព​អត់ធ្មត​បំផុត​។​នៅពេលដែល​បាន​គិតគូរ​រកស៊ី​រួចរាល់​ហើយ ពួក​បាន​ត្រៀម​ជា​ស្រេច​ក្នុង​ការអនុវត្ត​ផែនការ​របស់​គេ​រហូត​ក្លាយជា​ការពិត និង ទទួលបាន​ជោគជ័យ​។
4. គ្រប់គ្រង​អារម្មណ៍ល្អ​របស់ខ្លួន​

​អ្នកវិនិយោគ​សុទ្ធតែ​មាន​ដឹងថា ទីផ្សារ​ឡើង​ចុះ​បាន​ដោយសារ​តែ​កក្តា​អារម្មណ៍​សំខាន់​ពីរ គឺ ការភ័យខ្លាច និង ចិត្ត​លោភ​។ អ្នករកស៊ី​ធម្មតា​គេ​វិនិយោគ​តាម​អារម្មណ៍ រីឯ អ្នករកស៊ី​ដែល​ទទួលបាន​ជោគជ័យ​គេ​ចេះ​រក្សា​អារម្មណ៍​របស់​គេ​មិន​ចេះ​លោត​ផ្តេសផ្តាស​នោះទេ​។ ពួកគេ​មិន​ធ្វើឲ្យ​អារម្មរណ៍​របស់​គេ​មាន​ការប្រែប្រួល​តាម​ការ​វិភាគ​របស់ ក្រុមអ្នកវិភាគ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ឬ ក្រុម​មនុស្ស​ណា​ម្នាក់​នោះទេ​។ ពួកគេ​នឹង​ប្រមូល​អារម្មណ៍​គិតពី​ជំរើស និង វិធីសាស្ត្រ​របស់​ពួកគេ​តែ​បាន​សំរេច​រួម​មក​ហើយ​នោះ​។​
​អ្នកវិនិយោគ​ដែល​ទទួលបាន​ជោគជ័យ ដែល​មាន​ជំហរ​អព្យាក្រឹត ទោះបីជា​ពួកគេ​ត្រូវបាន ឬ បាត់បង់​ក៏ដោយ​។ ពួកគេ​មិន​បោះបង់ចោល​យុទ្ធសាស្ត្រ​របស់​គេ ដោយ​គ្រាន់តែ​ជួប​ជាមួយ​បរាជ័យ​មួយចំនួន​នោះទេ ហើយក៏​មិន​មាន​មោទភាព​ជ្រុលពេក​ពេល​ទទួលបាន​ជោគជ័យ​នោះ​ទេ​។​ទោះជា​ទីផ្សា​យ៉ាងណាក៏ដោយ​គេ​នៅតែ​គិតថា អត្រា​ឈ្នះ ចាញ់​មាន ៥០ ៥០ ជានិច្ច​។​

5. មាន​យុទ្ធសាស្ត្រ​រកស៊ី​ច្បាស់លាស់​

​អ្នកវិនិយោគ​ត្រូវតែមាន​យុទ្ធសាស្ត្រ​វិនិយោគ​ច្បាស់លាស់​។ ពួកគេ​មួយ​ចំនួន គិតថា ការវិនិយោគ​ត្រូវ​មាន​ជំរើស​ច្រើន តែ​ចំពោះ​អ្នក​ដែល​មាន​ជំនាញ គេ​និង​ព្យាយាម​វិនិយោគ​ទៅ​ក្នុង​វិស័យ​ដែល​គេ​មាន​ជំនាញ​ច្បាស់លាស់​។ ការជ្រើសរើស​យុទ្ធសាស្ត្រ អ្នកវិនិយោគ​នីមួយ​ជា​អ្នកសំរេច ដែល​ផ្អែក​លើ​កត្តា ជាច្រើន ដូចជា ជំនាញ ពេលវេលា ទីតាំង វ​ប្បធ​ម៍ ចំ​នង់​ចំនូលចិត្ត របស់​អ្នកប្រើប្រាស់​…..​។​

6. ប្រមូល​អារម្មណ៍​ក្នុង​កំរិត​ខ្ពស់​

Andrew Carnegie អ្នក​ដែល​រកស៊ី​ទទួលបាន​ជោគជ័យ ជា​អ្នក​ដែល​បាន​សំរេចចិត្ត ជ្រើសរើស​ផ្លូវ​មួយ​សំរាប់​ខ្លួនឯង​ក្នុង​ពេល​អនាគត ហើយ​ព្យាយាម​ដើរ​តាម​កន្លង​នោះ​ជានិច្ចរ​ហូត​បាន​សំរេច​ដូច​បំនង​របស់​គេ​។ អ្នករកស៊ី​ដែល​ទទួលបាន​ជោគជ័យ ពួកគេ​តែងតែ​ព្យាយាម ប្រមូល​អារម្មណ៍​ប្រើប្រាស់​វិធី​វិនិយោគ​តែ​មួយ​បែប​ប៉ុណ្ណោះ ។ ពួកគេ​តែងតែ វិនិយោគ​តែម្តង​ក្នុង​រយៈពេល​មួយ នៅ​កន្លែង​មួយ គេ​មិន​ធ្វើ​ច្រើនដង ច្រើន​សារ​នោះ​ទេ​។

7. បទ​បែន​តាម​លំនាំ​ទីផ្សារ​

​ចំនុច​ពិសេស​មួយទៀត​របស់​អ្នកវិនិយោគ​ទទួលបាន​ជោគជ័យ គឺ​គេ​តែងតែ​ដឹង​ច្បាស់​ពី​និន្នាការ​របស់​ទីផ្សារ​ដែល​ផ្តល់​សារៈប្រយោជន៍​សំរាប់​ពួកគេ​។ អ្នករកស៊ី​ធម្មតា មាន​អារម្មណ៍​ភ័យ​ក្លាយ​ពេល​ទីផ្សារ​មាន​មាន​ការប្រែប្រួល តែ​អ្នក​រកស៊ី​ខ្លាំងពូកែ​ពួកគេ​បែរ​ជា​រងចាំ​ឪ​កាស​នោះ​ទៅវិញ​។ ច្បាស់​ណាស់​ថា ព្រឹត្តិការណ៍​នៃ​បំរែបំរួល​ទីផ្សារ​ពិត ជា​បាន​នាំ​ផលប្រយោជន៍​ជាច្រើន​ដល់​អ្នកវិនិយោគ​ដែល​មាន​ភាព​វៃឆ្លាត​។ Warren Buffet ចូរ​គិតថា ការប្រែប្រួល​នៃ​ទីផ្សា​ជា​ឪ​កាស មិនមែន​ជា​សត្រូវ​នោះឡើយ​។​ចូរ​ព្យាយាម​ស្វែងរក​ឪ​កាស​ក្នុង​គ្រោះ​នោះ​។​

8. តែងតែ​មាន​ភាពជឿជាក់​

Henry Ford បាន​និយាយថា នៅពេល​ដែល​អ្វីៗ ហាក់បីដូច​ជា​មិន​អំណោចផល សំរាប់​អ្នក​សោះ​នោះ អ្នក​ត្រូវ​តែ​គិតថា យន្តហោះ​អាច​ហោះ​បាន​ដោយសារ តែ​វា​ហោះ​បញ្ច្រាស​ខ្យល់ មិន​មែន​វា​ហោះ​តាម​បណ្តោយ​ខ្យល់​នោះទេ​។ ហេតុដូចនេះ អ្នក​ត្រូវ​តែ​ព្យាយាម​អនុវត្តតាម​ផែនការ​របស់​អ្នក ទោះជា​ពេលខ្លះ​អ្នក​អាច​ជួប​បញ្ហា​មួយចំនួន​ក៏ដោយ ។ អ្នក​ដែល​បរាជ័យ​ភាគច្រើន​ដោយសារ​គេ​មិនដឹងថា​គេ​ជិត​ទទួលបាន​ជោគជ័យ​។​

9. ទទួលស្គាល់​ហានិភ័យ​

Warren Buffet និយាយថា​” ហានិភ័យ​កើតមានឡើង​តែ​ពេល​ណា​អ្នក​មិន​ដឹង​ថា អ្នក​កំពុងតែ​ធ្វើ​អី​ប៉ុណ្ណោះ “​។ ការវិនិយោគ​វា​បាន​បង្កប់​នូវ​ហានិភ័យ​មួយ​រួចទៅហើយ តែ​ដែល​កាន់តែ​មាន​ហានិភ័យ​ខ្ពស់​ជាង​នេះ​ទៅទៀត​នោះ​គឺ​ការ​ដែល​អ្នកវិនិយោគ​មិនដឹង​ថា​ខ្លួន​កំពុង​ធ្វើ​អ្វី ? ឪ​កាស​ក្នុង​ការទទួលបាន​ជោគជ័យ​និង បរាជ័យ​ក្នុង​ការវិនិយោគ​មាន ៥០% ដូចគ្នា ប៉ុន្តែ​អ្វី​ដែល​ខុសប្លែក​គ្នា​នោះ​គឺ អ្នកវិនិយោគ​ជោគជ័យ តែងតែ​វិនិយោគ ដោយ​មាន​ប្រពន្ធ័​សំ​រាប់ការ​ហានិភ័​យបាន​យ៉ាងរឹងមាំ​។​

10. មាន​វិន័យ​

​អ្នកវិនិយោគ​ទទួលបាន​ជោគជ័យ គេ​តែងតែ​មាន​វិន័យ​សំរាប់​ខ្លួនឯង​ជានិច្ច​៕ ក្នុងពេល​ដែល​គេ​ព្យាយាម​អនុវត្ត​ទ្រឹស្តី​វិនិយោគ​ពេលនោះ​ក៏​គេ​បាន​ដាក់​វិន័យ ឬ លក្ខណ័​ជា​ច្រើន​សំរាប់​ខ្លួនឯង​ផងដែរ ។​គេ​ដឹងថា គេ​ត្រូវ​អនុវត្ត​លក្ខណ័​ជា​ច្រើន​សំរាប់​ខ្លួនឯង ដើម្បី​លើកទឹកចិត្ត​ជំរុញ​ខ្លួនឯង​ដើម្បី​អាច​បន្ត​ការអនុវត្ត​ផែនការ​វិនិយោគ​របស់​គាត់ ដោយ​មិន​គិត​ពី​ការរិះគន់​របស់​អ្នក​ដ៏​ទៃ​។​
12. មាន​ភាព​វ័យឆ្លាត​ដកស្រង​បទពិសោធន៍​ពី​ភាពបរាជ័យ​
​នៅពេល​និយាយ​ពី​បទ​ពិសោធន៍ អ្នកវិនិយោគ​តែងតែ​និយាយ​ពី បទពិសោធន៍ បរាជ័យ មេរៀន របស់​ពួកគេ និង ភាពជោគជ័យ ។​អ្នក​មិន​អាច​ទទួលបាន​ជោគជ័យ​ទេ ប្រសិនបើ​អ្នក​មិន​ធ្លាប់​បរាជ័យ​នោះ​។​អ្នក​ដែល​ទទួលបាន​ជោគជ័យ​ពួកគេ​មិនចេះ​នឿយណាយ នឹង​ភាពបរាជ័យ​នោះទេ ព្រោះ​ពួកគេ​យល់ថា ជា​វិថី​សំរាប់​ឈានដល់​ការ​ក្លាយជា​អ្នកវិនិយោគ​ដែល​មាន​សមត្ថភាព​ពិតប្រាកដ​។ អ្នក​ធម្មតា​គិតថា ការ​ដែល​បរាជ័យ​ជា​រឿង​ដែល​គួរឲ្យ​អាម៉ាស ប៉ុន្តែ​សំរាប់​អ្នក​ដែល​ទទួលបាន​ជោគជ័យ​គិតថា ការ​ដែល​ទទួលបាន​ប​រា​ជ័យ​ជា​ឪ​កាស​សំរាប់​រៀនសូត្រ​ពី​អ្វី​ដែល​ថ្មី​។​

13. មាន​សហការី​ដែល​មាន​ជំនាញ​

​ប្រសិនបើ​អ្នក​ពិនិត្យមើល​អ្នកវិនិយោគ​ដែល​ទទួលបាន​ជោគជ័យ អ្នកនឹង​បានឃើញ ពួកគេ​មាន​អ្នកជំនាញ​នៅ​ជិត​សំរាប់​ផ្ទាល់​យោបល់​ដល់​គេ​។ អ្នក​មិន​អាច​ទទួល​មាន​ជោគជ័យ​ក្នុង​ទីផ្សារ​ដោយ​មាន​តែ​ម្នាក់ឯង​នោះទេ អ្នក​ត្រូវ​មាន​អ្នក​សហការ​ដែរ​មាន​ជំនាញ និង គោលបំណង​ស្រដៀង​គ្នា​ក្នុង​អនុវត្ត​ផែនការ​វិនិយោគ ទើប​គំរោង​ទទួលបាន​ជោគជ័យ​។

14. មាន​មូលដ្ឋាន​ហរិញ្ញវត្ថុ​រឹងមាំ​

Ajaero Tony Martins និយាយាថា “ ភាព​វៃឆ្លាត​ក្នុង​មុខ​របប​អ្នក​មិន​អាច​រកឃើញ​ក្នុង​ពេល​សិក្សា​ក្នុង​សាលា​នោះទេ តែ​អ្នករ​កវា​ឃើញ នៅតាម​ផ្លូវ​។ ក្នុង​សាលា​អ្នក​បាន​សិក្សា​ពី​របៀប​ធ្វើយ៉ាងណា​ដើម្បី​គ្រប់គ្រង​លុយ​ឲ្យ​អ្នកដ៏ទៃ តែ​នៅតាម​ផ្លូវ​បាន​សិក្សា​ពី វិធី​ធ្វើ​យ៉ាងណា​ទើប​បាន​លុយ​។ ហេតុដូចនេះ​ជោគជ័យ​បានមក​ពី​ការអនុវត្ត ពួកគេ​ត្រូវ​មាន​ខ្ទង់​ហិរញ្ញវត្ថុ​មួយ​សំរាប់ កសាង​ផែនការ​វិនិយោគ​។ ដើម្បី​ឲ្យមាន​ទំនុកចិត្ត ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ គេ​បាន​ព្យាយាម​សិក្សា ចូលរួម​តាម​សិក្ខា​សិលា​ពង្រឹង​សមត្ថភាព​នានា អាន​សៀវភៅ រៀនសូត្រ​ពី​អ្នក​ដែល​ទទួលបាន​ជោគជ័យ​ដ៏​ទៃ​ទៀត ។ ហើយ​បន្ទាប់មក​ពួកគេ​បាន​ចាប់ផ្តើម​ស្វែងរក​បទពិសោធន៍​តាម​រយៈ​ការអនុវត្ត​ផ្ទាល់​។​

15. តែងតែ​សប្បាយចិត្ត​ជាមួយ​ការរកស៊ី​

​អ្នកនិព្ធន​ល្បី​ម្នាក់​បាន​និយាយថា ប្រសិនបើ​អ្នក​ជ្រើសរើស​ល្បែង​លែង អ្នក​គួរតែ​ជ្រើសរើស​ល្បែង​ណា ដែល​អ្នក​ចូលចិត្ត រីករាយ​ក្នុង​ការលេង ដែល​អ្នក​ចង់​លេង​ពេញ​មួយ​ជីវិត ចូល​លេង​វា​ចុះ​។ អ្នកវិនិយោគ​ធម្មតា​តែងតែ​គិតថា ពួកគេ​អាច​រកបាន​ប៉ុន្មាន តែ​អ្នកវិនិយោគ​ដែល​ទទួលបាន​ជោគជ័យ​គេ​តែងតែ​ពេញចិត្ត នឹង​អ្វី​ដែល​គេ​មាន គេ​រីករាយ តែ​ព្យាយាម​គ្រប់ពេលវេលា ប្រឹង​អស់​សមត្ថភាពរ៕

ប្រែសម្រួល​អត្ថបទដោយ៖ លោក ម៉ៅ សុខេន​

មតិយោបល់