ព័ត៌មានជាតិ

Roma ឡើង​ទៅ​ជួប Lazio ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្រប​ខណ្ឌ Coppa Italia

​ក្លិប Roma បាន​រៀបចំ​ខ្លួន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ក្របខណ្ឌ Coppa Italia ដើម្បី​ប្រឆាំង​ជាមួយនឹង​ក្លិប Lazio បន្ទាប់ពី​ពួកគេ​បានឈ្នះ លើ Iner Milan 3-2 ក្នុងជំនួប​ជើង​ទី ២ នៅ San Siro ដោយ​ពិន្ទុសរុប​ទាំង​ពីរ​ជើង​គឺ 5-3 ។​
https://i1272.photobucket.com/albums/y389/domneng/Mattia-Destro_2887105_zps71ee913c.jpg
​កាល​ពី​ជើង​ទី ១ ក្លិប Roma បាន​យក​ឈ្នះ Inter ដោយ​គ្រប់​បាល់ 2-1 ។​ដល់​ជំនួប​ជើង​ទី​២ ក្លិប Roma បាន​បំបាក់ Inter ម្តងទៀត ដោយ​គ្រាប់​បាល់ 3-2 ។​
​គ្រាប់​បាល់​របស់​ក្លិប Roma ក្នុងជំនួប​ជើង​ទី​២ នេះដែរ គឺ​រកបាន​ដោយ​កីឡាករ M Destro នៅ​នាទី ៥៥ ៦៩ និង​មិត្ត​រួម​ក្រុម Torosidis ។​

​ចំណែក​ក្លិប Inter ដែល​ជា​ម្ចាស់ផ្ទះ នៅ​នាទី ២១ ក៏​រក​គ្រាប់​បាល់​បាន​ដូច​គ្នា​ដោយ​កីឡាករ Jonathan និង​នាទី ៨០ ដោយ​កីឡាករ Alvarez​។ សម្រាប់ Inter Milan ក៏​មាន​ឱកាស​ពិសេស​ផង​ដែរ​នៅ​នាទី ៦៨ តែ​ចៃដន្យ​កីឡាករ​របស់ខ្លួន​បំប៉ោង​សំណាញ​មិនបាន​សម្រេច ត្រឹមតែ​ជា​រឿង​មួយ​គួរឲ្យ​សោកស្តាយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្លិប Roma ៦ ប្រកួត​ចុងក្រោយ ឈ្នះ ៣ ចាញ់ ១ និង​ស្មើ ២ ក្នុងនោះ​ក៏​ស្មើនឹង Lazio ដោយ​គ្រាប់​បាល់ 1-1 ផងដែរ​៕​

មតិយោបល់