ព័ត៌មានជាតិ

ប្រាក់ចំណូល Intel ក្នុង​ត្រីមាស​នេះ នឹង​ខ្ពស់ជាង​ការ​ព្យាករ​

Intel Corp ជា​ក្រុមហ៊ុន​ផលិត​នូវ​ផលិតផល​ពាក់កណ្ដាល​ចម្បង​ធំជាងគេ​បង្អស់​នៅលើ​ពិភពលោក បានធ្វើការ​ព្យាករ​ទុកជា​មុន​នូវ​តួលេខ​នៃ​ការលក់​នៅក្នុង​ត្រីមាស​ទី​២​នេះ ថា​នឹង​មាន​កំណើន​កើនឡើង​លើស​ពី​ការរំពឹងទុក​របស់​ក្រុមអ្នកវិភាគ ព្រោះតែ​តម្រូវការ​បន្ទះ​ឈី​បមាន​ការកើនឡើង ដែល​បាន​ជួយ​ស្រោចស្រង់​ទីផ្សារ​កុំព្យូទ័រ​។​
https://i1272.photobucket.com/albums/y389/domneng/intel1_zps2816c0f6.jpg
​ក្រុមហ៊ុន Intel បាន​និយាយថា ប្រាក់ចំណូល​នាពេល​បច្ចុប្បន្ន​នឹង​មាន​ចំនួន ១៣,៤​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ក្រុម​អ្នកវិភាគ​ជា​ច្រើន​បាន​ព្យាក​រថា ប្រាក់ចំណូល​របស់ Intel មាន​ត្រឹម ១២,៨​ ពាន់​លាន​ដុល្លារ​អាមេរិក នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg​។​
Intel បាន​ផ្ដោប​ផ្ដាប់​ទីផ្សារ​បន្ទះ​ឈីប​ស្ទើរតែ​ទាំងស្រុង បើទោះបីជា​ទីផ្សារ​នៃ​ការលក់​កុំព្យូទ័រ​មាន​ការធ្លាក់​ចុះ​ក្ដី ក៏​កំណើន​នៃ​សេចក្ដីត្រូវការ​បន្ទះ​ឈីប​នៅតែមាន​។ លោក Cody Acree មក​ពី​ស្ថាប័ន​វិភាគ Williams Financial Group Inc បាន​និយាយថា កុំព្យូទ័រ និង Notebooks ត្រូវបាន​ជំ​នូ​ស​ដោយ Tablet និង​ស្មា​ត​ហ្វូន ហើយ Tablet និង​ស្មា​ត​ហ្វូន​អស់​ទាំងនោះ​គឺ​នៅតែ​ប្រើ​បន្ទះ​ឈីប​របស់ Intel ដដែល ដូច្នេះ បើទោះបីជា​ទីផ្សារ​នៃ​ការលក់​កុំព្យូទ័រ​ធ្លាក់ចុះ ក៏ Intel ក៏​សូវ​ជា​ខ្វល់​ដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា គូប្រជែង​ធំ​បំផុត និង​មាន​តែ​មួយគត់​សម្រាប់ Intel នោះ​គឺ Advanced Micro Devices Inc (AMD) ប៉ុន្តែ​មិន​ថ្វី​នោះទេ ព្រោះថា Intel បាន​កាន់កាប់​ទីផ្សារ​បន្ទះ​ឈី​បបាន ៩៦​ ភាគរ​ហើយ​នា​ពេលបច្ចុប្បន្ន​៕​

មតិយោបល់