បូស្តុន: លោក Richard Deslauries ទីភ្នាក់ងារពិសេសរបស់ FBI កាលពីម្សិលមិញបានបង្ហាញនូវរូបថតនិងវិដេអូមួយចំនួនដល់សារធារណដែលមានជនសង្ស័យពីរនាក់នៅក្នុងការពាក់ព័ន្ធលើការបំផ្ទុះកាលពីថ្ងៃច័ន្ទនិងលោកក៏បានស្នើរសុំឲ្យប្រជាពលរដ្ឋជួយធ្វើការត្រួតពិនិត្យនិងរាយការណ៍ផង។
https://i1272.photobucket.com/albums/y389/domneng/Suspect-Side-by-Side-No_zpsa8fb2d36.jpg
លោកបានបន្ថែមទៀតថារូបភាពនិងវីដេអូទាំងឡាយត្រូវបានបង្ហោះនៅក្នុងវេបសាយរបស់ FBI ហើយពួកយើងចង់ជំរុញឲ្យសាធារណជនចូលរួមសហការក្នុងការកំណត់អត្តសញ្ញាណនូវជនទាំងពីរនេះ។
ជនសង្ស័យពីររូបដែលម្នាក់ពាក់មួកសនិងម្នាក់ទៀតពាក់មួកខ្មៅដែលមានម្នាក់ក្នុងចំណោមពួកគេជាអ្នកដាក់ថង់កាតាបមួយដែលគេជឿជាក់ថាជាថង់ផ្ទុកដោយគ្រាប់បែកដែលបានផ្ទុះ។
គួរបញ្ចាក់ផងដែរថាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញលោកបារ៉ាកអូបាម៉ាបានធ្វើដំណើរមកកាន់ទីក្រុងបូស្តុនដើម្បីសម្តែងការចូលរួមសោកស្តាយនិងបានបង្ហាញពីការប្តេជ្ញាចិត្តស្វែងរកឲ្យឃើញនូវមូលហេតុនិងអ្នកបង្ករឿងនេះឲ្យទាល់តែបាន។
ការផ្ទុះគ្រាប់បែកដែលបានសម្លាប់មនុស្សបីនាក់របួស ១៧០ នាក់កាលពីថ្ងៃច័ន្ទនៅទីក្រុងបូស្តុននៅពេលដែលមានការប្រកួតកីឡារត់ប្រណាំងម៉ារ៉ាតុងជាលក្ខណះអន្តរជាតិមួយ៕
ទស្សនាវីដេអូដូចខាងក្រោមនេះ៖
មតិយោបល់