ប៉េកាំង: បូលិសចិនបានចាប់ខ្លួនជនសង្ស័យ ១៨ នាក់ពីបទផលិតនិងប្រើប្រាស់វិក័យប័ត្រក្លែងក្លាយប្រមាណជាង២.៥ លានច្បាប់ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសន្តិសុខសាធារណរបស់ប្រទេសចិន។
https://i1272.photobucket.com/albums/y389/domneng/1247179012_q9KGHO_zpsfa8beea5.jpg
ប៉ូលីសនៃខេត្តហ្វូចៀននៅភាគខាងអាគ្នេយ៍របស់ចិនបានចាប់ផ្តើមការស៊ើបអង្កេតមួយកាលពីដើមឆ្នាំបន្ទាប់ពីបានទទួលសញ្ញានៃការប្រើប្រាស់វិក័យប័ត្រមួយចំនួនបានកើតឡើង។ពួកគេឧក្រិដ្ឋជនបានផលិតនិងបញ្ជូនវិក័យប័ត្រទាំងនោះទៅកាន់ខេត្តដទៃទៀតដូចជាស៊ីជាំងហ៊ូណានហ្គីហ្ស៊ូនិងស៊ីឈាន់។
ក្រោយការរួមបញ្ចូលនិងសហការគ្នារវាងខេត្តក្នុងតំបន់ទាំង ៥ នេះមកប៉ូលិសបានចាប់ខ្លួននូវរាល់អ្នកពាក់ពន្ធនិងអ្នកចូលរួមប្រព្រឹត្តទាំងអស់បានសម្រេច។សរុបនៅក្នុងឆ្នាំ ២០០៨ បទល្មើសនៃការប្រើប្រាស់វិក័យបត្រក្លែងក្លាយគីមានទៅដល់២៩.០០០ ករណីដែលមាន ១.៣ លានក្បាលវិក័យប័ត្របានប្រើប្រាស់។
ក្រសួងបានប្រកាសឲ្យបន្តប្រើប្រាស់យុទ្ធសាស្រកណ្តាប់ដៃដែកដើម្បីព្យាយាមបញ្ឈប់ឲ្យមានបទល្មើសប្រភេទនេះកើតឡើងតទៅទៀតហើយក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋគួរតែចូលរួមសហការនៅពេលបានឃើញនិងប្រទះនូវវិក័យប័ត្រក្លែងក្លាយទាំងនោះ៕
មតិយោបល់