ចិន: ទូកនេសាទមួយចំនួន ៨ពាន់គ្រឿង មកពីខេត្ត Hainan ភាគខាងត្បូងប្រទេសចិន បានវិលត្រឡប់មកចតកំពង់ផែ កាលពីថ្ងៃចន្ទវិញហើយ គ្រាដែលដល់រដូវកាលធ្វើការផ្អាកការនេសាទត្រី បណ្តោះអាសន្នលើកទី១៨ បានចាប់ផ្តើមនៅក្នុងសមុទ្រចិនខាងត្បូង។
គេហទំព័រសារព័ត៌មានចិនស៊ិនហួរ បានចេញផ្សាយនៅថ្ងៃទី១៦ ឧសភានេះ បានឲ្យដឹងថា គ្មានការនេសាទណាមួយត្រូវបានអនុញ្ញាត ក្នុងផ្នែកខ្លះនៃសមុទ្រនៅក្រោមអំណាចរបស់ចិន ដូច្នេះអ្នកនេសាទត្រូវធ្វើការផ្អាកជាបណ្តោះអាសន្ន ដោយរងចាំរដូវកាលថ្មីមកដល់ ទើបអាចធ្វើការនេសាទឡើងវិញបាន ហើយរដូវកាលផ្អាកនេះ រាល់ឧបករណ៍គ្រប់ប្រភេទ ត្រូវបានហាមឃាត់ជាធរមាន។
បើយោងតាមនាយកដ្ឋានជលផលខេត្ត បានលើកឡើងថា ទូកនេសាទ ៧,៩៥២គ្រឿង រងផលប៉ះពាល់ដោយការហាមប្រាម មានចំនួនមាន ៣២ ភាគរយនៃទូកនេសាទនៅក្នុងខេត្តនេះ ក្នុងនោះអ្នកនេសាទរងផលប៉ះពាល់ចំនួន ៣៦,០០០នាក់។ ក្នុងអំឡុងពេលនៃការផ្អាកអ្នកនេសាទទាំងនោះ នឹងទទួលបានការបណ្តុះបណ្តាល ស្តីពីបទប្បញ្ញត្តិបច្ចេកវិទ្យាថ្មីៗ និងសុវត្ថិភាពនាវាចរណ៍ ជាដើម។
សូមជម្រាបថា បំរាមនេសាទត្រី នៅក្នុងសមុទ្រចិនខាងត្បូង បានចាប់ផ្តើមនៅក្នុងឆ្នាំ១៩៩៩ បើទោះជាគេបានកាត់បន្ថយប្រាក់ចំណូល របស់អ្នកនេសាទមួយចំនួនក៏ដោយ ប៉ុន្តែបំរាមការពារជលផល និងដើម្បីធានានិរន្តរភាពរបស់ឧស្សាហកម្មនេះ ត្រូវបានធ្វើឡើងយ៉ាងតឹងរឹងបំផុត។ បំរាមនេសាទប្រចាំឆ្នាំចាប់ផ្តើម នៅទន្លេ Yangtze និងបឹង Poyang ដែលជាកន្លែងអភិរក្សទឹកសាបដ៏ធំ បំផុតរបស់ប្រទេសចិន នៅក្នុងខែមីនា៕
មតិយោបល់