កីឡាករ Demba Ba បាននិយាយថា គាត់មិនបានអារម្មណ៍ទទួលនសម្ពាធ តាំងពីចូលរួមលេងឲ្យ តោខៀវ ប៉ុន្តែ ទទួលស្គាល់ថា គាត់ដូចជាចុះចាញ់ក្នុងការចាប់ផ្តើមកន្លងមក។
ខ្សែប្រយុទ្ធសញ្ជាតិ សេនីកាល បានបំពេញប្រវត្តិរូបខ្លួនយ៉ាងខ្ពស់ត្រដែត ជាមួយនឹងការចាប់ផ្តើម នៅលើទីលាន Stamford Bridge កាលពីខែ មករា បន្ទាប់ពីការបង្ហាញទម្រង់លេង ជាមួយនឹង West Ham United និង Newcastle United នោះ។
កីឡាករ រូបនេះ ក្លាយជាកូនកំណែន ដើម្បីទទួលយកគ្រាប់បាល់ និងជួយកីឡាករ Fernando Torres ស្ថិតនៅភាគ ខាងលិច នាទីក្រុងឡុងដ៏។
https://i1272.photobucket.com/albums/y389/domneng/Demba-Ba-kiss-celeb-Chelsea-v-West-Brom_2908693_zps0df26816.jpg
កីឡាករ Ba ទទួលស្គាល់ថា គាត់ត្រូវបានគេទាត់ចោល ការប្រកួត ដូចជា Watford និង Gillingham ពេលកន្លងមកប៉ុន្មានថ្ងៃមកនេះ។ប៉ុន្តែគាត់បានទទួចថា គាត់បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតជាមួយនឹង ហង្សក្រហម នៅថ្ងៃ អាទិត្យនេះ។
កីឡាករវ័យ ២៧ ឆ្នាំ រូបនេះក៏បានប្រាប់ដល់ទំព័រ ព័ត៌មាន Independent ថាខ្លួនពិតជាពេញចិត្ត ជាមួយនឹងការចាប់ផ្តើមអាជីពជាមួយនឹង តោខៀវ។កីឡាកររូបនេះបានបន្ថែមទៀតថា ខ្លួនបានក្រោកពីបាតតារាង ប្រសិនបើខ្លួនចូលទៅកាន់បាត តារាងវិញ គឺមិនចង់ឡើយ បើនិយាយពីសម្ពាធវិញ គឺជាអំណោយសម្រាប់ខ្លួនតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ក្លិបតោខៀវ និងត្រូវជួបជាមួយនឹង ក្លិប ហង្សក្រហម នៅថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៣ នេះ វេលាម៉ោង ១៦ និង ០០ នាទី ដែលត្រូវនឹងម៉ោង នៅកម្ពុជា ម៉ោង ១១ និង ០០ នាទី៕
មតិយោបល់