ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្រី​ស្រស់​អង់គ្លេស​ថតរូប​​អាក្រាត​ដើម្បី​សប្បុរសធម៌​

​ស្រី​ស្រស់​វ័យ ២៨ ឆ្នាំ នាង Jessica-Jane Clement បាន​ស្វែងរក​បាន​ប្រាក់ ចំនួន £ 10,000 ជាមួយនឹង​ការថត​អាក្រាត​ដើម្បី​សប្បុរសធម៌ ជូន​ដល់​មន្ទីរពេទ្យ Great Ormond Street Hospital នា​ទីក្រុង ឡុង​ដ៏​។​

​នាង Jessica-Jane Clement គឺ​មិន​ដែល​បង្ហាញ​រូបថត​អាក្រាត​ណា​មួយ​លើ​ទំព័រ ទស្សនា​វ​ដ្តី​ឡើយ តែ​ពេល​នេះ​ខុស​ពី​មុន ដោយ​នាង​បាន​បង្ហាញ​ខ្លួន​តាមរយៈ​ធ្វី​ត​ទ័​រ ។​
​ក្នុង​ការចាប់ផ្តើម​បង្ហាញ​រូប​​អាក្រាតកាយ​ នៅក្នុង​ខែ​នេះ Jessica-Jane Clement បាន​សន្យាថា នឹង​បង្កើន អ្នក​ចូល​មក​ទស្សនា លើ​ទំព័រ​ខ្លួន​ឲ្យបាន​ច្រើន ដោយ​នឹង​ចាប់ផ្តើម​ពី 232.414 ជាមួយនឹង​ការ​ងើបក្បាលឡើង ដោយ​ទំហំ​ទឹកប្រាក់ £ 500 ដើម្បី​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​កុមារ នា​ទីក្រុង ឡុង​ដ៏ ។​សម្រាប់​អ្នក​ដែល​ចូល​មើល​រូបថត​របស់​នាង​មួយៗ ត្រូវ​ចំណាយ ទឹកប្រាក់ £ 20 ឬ​ច្រើន​ជាង​នេះ​។​

​នាង Jessica-Jane Clement បាន​ចាប់ផ្តើម​ធ្វើ​កិច្ចការ​នេះ នៅលើ​ធ្វី​ត​ទ័​រ កាលពី​ថ្ងៃ​ទី ៥ ខែ មេសា ឆ្នាំ ២០១៣ ដោយ​ចាប់​ផ្តើមដំបូង​បង្ហាញ​រូបថត ជាមួយនឹង​អាវ និង សំពត់​ពណ៌​ខ្មៅ និង វ៉ែនតា ពណ៌​ខ្មៅ ។​

​នៅ​ថ្ងៃ​ទី ១២ ខែ មេសា នាង Jessica-Jane Clement បានចាប់ផ្តើម​ដោះអាវ​ពណ៌​ខ្មៅ​ចេញ ជាមួយនឹង​ខ្សែក្រវ៉ាត់ ដោយ​បង្ហាញ​អាវទ្រនាប់​ពណ៌​ស ជាមួយនឹង​ទម្រង់​មុខ​ដ៏​សិច​ស៊ី​។​
៣ ថ្ងៃ​ក្រោយ​នៃ​ការបង្ហាញ​រូបថត​ដ៏​ញាក់សាច់​នេះ នាង Jessica បាន​ស្វែងរក​ទំហំ​ប្រាក់​ដល់​ទៅ £ 10,000 ជាមួយ​នឹង​រូបថត ដែល​បំពេញ​ដោយ ​អាក្រាតកាយ​ ជាមួយនឹង​ចំណងជើង​ខាងក្រោម​រូបថត​ថា “​យើង​បាន​បញ្ចប់​គោលដៅ អរគុណ​អ្នក​ទាំងអស់​គ្នា​ណាស់ ដែល​បាន​ជួយ​ឧបត្ថម្ភ​ដល់​កុមារ ដែល​កំពុង​រងចាំ​ជំនួយ ដោយ​បញ្ហា​ផ្លូវដង្ហើម​នោះ “​។​

​បញ្ចប់​ត្រឹមនេះ នាង Jessica ក៏​បាន​អរគុណ​ដល់​ប្តី​របស់​នាង ឈ្មោះ Lee Stafford ដែល​បាន​តុបតែង​សក់​ឲ្យ​នាង និង​ជួយ​ថតរូប​ហៀបនឹង​អាក្រាត​នេះដែរ ដើម្បី​គោលបំណង​ខាងលើ​នោះ​។​

​ស្រី​ស្រស់​Jessica កើត​នៅ​ឆ្នាំ ១៩៨៥ ដែល​មាន​មុខងារ ជា​ពិធីករ​ស្ថានីយ៍ទូរទស្សន៍ តារា​ម៉ូ​ដែល ទូរទស្សន៍ និង​ជា​តារា​សម្តែង​នៅក្នុង​ប្រទេស​អង់គ្លេស​ដ៏​ល្បីល្បាញ​។​
​ស្រី​ស្រស់​នេះ​គេ​ស្គាល់​ច្បាស់ តាមរយៈ MC ទូរទស្សន៍ ក្នុង​កម្មវិធី Big Brother​។​
​មុន​នឹង​ថតរូប​ខាងលើ​នោះ ស្រី​ស្រស់​រូបនេះ ក៏​បាន​ថត​រូបអាក្រាត​ជា​ស៊េរី ផ្សព្វផ្សាយ ដើម្បី​ការពារ​សត្វព្រៃ ជាមួយនឹង​អង្គការ PETA៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Jessica-Jane%20Clement/Jessica-JaneClement3_zps616062b9.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Jessica-Jane%20Clement/Jessica-JaneClement4_zps114468e0.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Jessica-Jane%20Clement/Jessica-JaneClement5_zpse4e7537c.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Jessica-Jane%20Clement/Jessica-JaneClement6_zps28c64def.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Jessica-Jane%20Clement/Jessica-JaneClement7_zpsea1644c5.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Jessica-Jane%20Clement/Jessica-JaneClement1_zpsa13551b9.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Jessica-Jane%20Clement/Jessica-JaneClement2_zpsd688820b.jpg

មតិយោបល់