បាត់ដំបង:កាលថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៣វេ លាម៉ោង ១៧ និង ៤០នាទីនៅភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុកបា ណន់ខេត្ត បាត់ដំបង មានករណីហិ-ង្សាដោ យចេតនាមួយកេីតឡេីង បង្កដោយជនសង័្សយឈ្មោះឈៀន ឆៃ ភេទ ប្រុសអាយុ៣២ឆ្នាំរស់នៅភូមិឃុំកន្លែងកើតហេតុខាងលើបបានប្រើប្រាស់ដំ-ប-ងឈើវា-យទៅ លើ ជនរងគ្រោះឈ្មោះ ឈៀន ច្រិប ភេទស្រីអាយុ៣៦ឆ្នាំ ត្រូវជាប ងស្រីបង្កើត រស់នៅភូមិឃុំកើតហេតុជាមួយគ្នាត្រូវមួយដំ-បងចំក្បាលប ណ្តាលឱ្យរបួសបែ-កក្បាលលើត្រចៀកខាងឆ្វេងមួយកន្លែង។
ពេលកេីតហេតុភ្លាមៗព័ត៌មានត្រូវបានដឹងដល់សមត្ថ កិច្ចនគរបាលស្រុក ហេីយដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែ ន ការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនី យ៍ទោ សំ វីរះ អធិការនគរបាលស្រុកបាណន់ បានដឹក នាំកម្លាំងក្នុងអង្គភាពចុះទៅដល់កន្លែងកេីតហេតុនាំខ្លួនជនសង័្សយខាងលេីមកកាន់អធិការដ្ឋាននគរបាលស្រុកធ្វេីការសាកសួរនិងដកហូតវត្ថុតាង ដំបងឈើមួយកំណាត់។
នៅ ពេលធ្វេីការសាកសួរជនសង័្សយបានឆ្លេីយសារភាពថាមូលហេតុដែល ខ្លួនប្រព្រឹត្តិសកម្មភាពបែប នេះ គឺដោយសារខឹងនឹងម្តាយបង្កេីតរបស់ខ្លួន។
នៅពេលនេះនគរបាលស្រុករៀបចំកសាងសំណុំ រឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់៕
មតិយោបល់