ព័ត៌មានជាតិ

កី​ឡា​ក​រ​​ស​ញ្ជា​តិ​​អ​ង់​គ្លេ​ស​ ​Phil​ ​Jagielka​​ធ្វើ​​កុ​ង​ត្រា​​ថ្មី​​ជា​មួ​យ​​នឹ​ង​ ​Everton ​

​កីឡាករ Phil Jagielka ដែល​ជា​ខ្សែការពារ​ឆ្នើម​របស់ Everton​បាន​ធ្វើ​កុងត្រា​សារ​ជា​ថ្មី​ជាមួយ​នឹង​ក្លិប ដែល​ថែម​រយៈពេល ២ ឆ្នាំ ដោយ​ត្រូវ​បន្ត​លេង​រហូតដល់​ឆ្នាំ ២០១៧ ជាមួយនឹង​ក្លិប​មួយ​នេះ​។​

​កីឡាក​រវ័យ ៣០ ឆ្នាំ​សញ្ជាតិ​អង់គ្លេស ចូលរួម​លេង​ដំបូង​ជាមួយនឹង Everton ដោយ​ត្រូវ​បាន​លោក David Moyes ដាក់​ឲ្យ​លេង​ខ្សែរ​ការពារ​ស្លាប​ចំហៀង ជាមួយនឹង Toffees បន្ទាប់​ពី​ផ្លាស់​ចេញ​ពី ក្លិប Sheffield United កាលពី​ឆ្នាំ ២០០៧ ដោយ​តម្លៃ្ខ​ខ្លួន £4million ។​

​លោក Robert Elstone ប្រធាន​ប្រិតិបត្តិ​របស់ Everton​បាន​ថ្លែង​ជាពិសេស​នៅលើ​គេហទំព័រ របស់​ខ្លួន​ថា ពួកយើង​រីករាយ​ណាស់​ដែល​ទទួលបាន នូវ​កុងត្រា​ថ្មី​បន្ថែម​ជាមួយនឹង Phil Jagielka ។ Phil Jagielka​គឺជា​កីឡាករ​ល្អ​ដែល​ក្លិប​មិនអាច​ខ្វះ​គាត់​បាន ។​លោក​បាន​បន្តទៀតថា ទម្រង់​លេង​របស់​កីឡាករ​រូបនេះ​ពិតជា​ល្អ លោក​ចូលចិត្ត កីឡាករ​ទាំងអស់​នៅ Everton ។​

​គួរ​រំឭក​ផងដែរ​ថា កាលពី​ឆ្នាំ ២០០៩ កីឡាករ​Phil Jagielk ជាប់​ឈ្មោះ​ជា​អ្នកលេង​ល្អ​ប្រចាំឆ្នាំ និង​ជួយ​ឲ្យ​ក្លិប​មានមុខមាត់​លើ​តារាង ផងដែរ​ និង​លេងឲ្យក្លិប​ខាងលើ​ជិត ២០០ លើកទៅហើយ៕​

មតិយោបល់