ប្រភពពត៍មានពីស៊ិនហួរបានឲ្យដឹងកាលពីម្សិលមិញថាលោកអតីតប្រធានាធិបតី Pervez Musharraf របស់ប៉ាគីស្ថានត្រូវបានបញ្ជូនខ្លួនទៅឃុំឃាំងនៅផ្ទះមួយកន្លែងនៅជាយក្រុង Islamabad ក្រោមការយាមកាមនិងត្រួតពិនិត្យរបស់ប៉ូលិស។
លោក Ahmad Raza Kasuri មេធាវីការពារក្តីរបស់លោក Musharraf បាននិយាយទាំងកំហឹងថាវាបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលលោកប្រធានាធិបតីមួយរូបខិតខំតស៊ូប្រយុទ្ធប្រឆាំងនឹងពួកភេរវកម្មអស់រយះពេល ៨ ឆ្នាំក្នុងការដឹកនាំបែរជាមករងការចោទប្រកាន់និងបទឧក្រិដ្ឋកម្មភេវរកម្មដល់ទៅ ៦ ករណីទៅវិញ។លោក Musharraf ត្រូវបានប្រកាសពីតុលាការឲ្យមានការរងចាំក្នុងរយះពេល ២ សប្តាហ៍មុនសាលក្រមដែលនឹងធ្វើឡើងសម្រាប់ករណីការសម្រេចចិត្តរក្សាទុកនិងលប់ចោលនូវការកាត់ក្តីមួយចំនួននាឆ្នាំ ២០០៧។
តុលាការនិយាយថាលោកអតីតប្រធានាធិបតីរូបនេះនឹងអាចប្រឈមមុខនឹងការជាប់គុកគឺមានន័យថាលោកនឹងប្រកាសឲ្យជាប់គុកនៅក្នុងផ្ទះសម្រាប់ទោសរបស់លោកដែលវានឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤ ឧសភាខែក្រោយនេះហើយ៕
https://i1272.photobucket.com/albums/y389/domneng/167093260_zps37b5cfdb.jpg
https://i1272.photobucket.com/albums/y389/domneng/M_Id_377457_Pervez_Musharraf_zps2afb9b2a.jpg
មតិយោបល់