ព័ត៌មានជាតិ

បិសាច​ក្រហម មិន​លក់​ទេ​យប់មិញ​នេះ ដោយ​លើក​ពានទី ២០(មាន​វីដេអូ​)

​កីឡាករ Wayne Rooney បាន​និយាយថា បិសាច​ក្រហម​ស្រេកឃ្លាន ក្នុងការ​យកពាន Premier League នៅ​រដូវ​កាល​នេះ​មក​វិញ បន្ទាប់ពី​បាន​បំបាក់​ក្លិប Aston Villa លើ​ទឹកដី​ខ្លួន ដោយ​គ្រាប់​បាល់ 3-0 ។​

​សម្រាប់​រាត្រី​យប់មិញ​នេះដែរ កីឡាករ Robin van Persie គឺ​ក្លាយ​ជា​វិរៈបុរ​សរប​ស់​ក្លិប​បិសាច​ក្រហម ដែល​បាន​បំប៉ោង​សំណាញ់​របស់​ក្លិប Aston Villa រហូតដល់​ទៅ ៣ គ្រាប់ ដែល​ជួយ​ដណ្តើមពាន​ពី មេឃ​ខៀវ​មកវិញ ជូន​លោក Alex Ferguson ខណៈ​ដែល Rooney ប៉ះបាល់​ឲ្យ​ល្អៗ​នោះ​។​

​បន្ទាប់ពី​ចប់​ការប្រកួត ខ្សែប្រយុទ្ធ​អង់គ្លេស Rooney ជឿជាក់ថា ក្រុម​របស់​ខ្លួន និង​អ្នកគ្រប់គ្រង នឹង​លើក​ពានទី ២០ បន្ទាប់​ពី ក្លិប មេឃ​ខៀវ​ដែល​ជា​គូបដិបក្ស​តស៊ូ​ប្រយុទ្ធ​ស្លាប់​របស់ មិន​មាន​សង្ឈឹម​ថា​លើក​ពាននោះ​។​កីឡាករ Rooney បាន​ប្រាប់​ដល់​សារព័ត៌មាន​ថា “​យើង​ឈ្នះ​ការប្រកួត​នេះ តាំងពីរ តង់​ទី​១ ដោយគ្រាប់ Persie នៅ​នាទី ទី ២ ១៣ និង ៣៣ ហើយ​រាត្រី​យប់មិញ​ជា​រាត្រី​ដ៏​អស្ចារ្យ​ណាស់ សម្រាប់​យើង​”​។​

​នេះ​ជា​រឿង​ដ៏​អស្ចារ្យ​សារ​ជា​ថ្មី​របស់​ក្លិប បិសាច​ក្រហម ដែល​អាច​លើក​ពាន លើក​ទី ២០ ដោយ​មិន​បាន​អូសបន្លាយ និង​លក់​កៅអី របស់ខ្លួន​កាលពី​រាត្រី​ទៀប​ភ្លឹ​នេះ។​
គួរបញ្ជាក់ផងដែរថា ក្លិប​បិសាច​ក្រហម នៅថ្ងៃទី ២៨ ខែ មេសា ខាងមុខនេះ នឹង​ជួបជាមួយនឹង ក្លិប កាំភ្លើងធំ ម៉ោង ១១ យប់នៅកម្ពុជា ត្រូវនឹងម៉ោង ១៦ និង ០០ នាទី​​ម៉ោង​ក្រៅស្រុក​៕​
​ទស្សនា​វីដេអូ បិសាច​ក្រហម បំបាក់ Aston Villa ៖


https://i1272.photobucket.com/albums/y389/domneng/Man%20Utd/995484-16184707-640-360_zps9d78d3f1.jpg
https://i1272.photobucket.com/albums/y389/domneng/Man%20Utd/Van-Persie-Hat-Trick_zps4e2fc0ae.jpg
https://i1272.photobucket.com/albums/y389/domneng/Man%20Utd/wayne-rooney_2469780b_zps42bc043f.jpg

មតិយោបល់