ព័ត៌មានជាតិ

វិធី​ដ៏​ល្អ​បំផុត​ដើម្បី​កុំឲ្យ​ឈឺ​ខ្នង​គឺ​ហាត់ប្រាណ​ជាប្រចាំ​

​ចាស់ៗ​តែងតែ​ប្រាប់​ដល់​ក្មេងៗ​ថា អង្គុយ​ឲ្យ​ត្រង់ កុំឲ្យ​ឈឺ​ខ្នង ប៉ុន្តែ​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកវិភាគ​វិញ​បាន​រកឃើញថា ការ​អង្គុយ ត្រង់​ខ្នង​ដូច​បន្ទាត់ មិនមែន​ជា​វិធី​ល្អ​បំផុត​សម្រាប់​ឆ្អឹងខ្នង​ឡើយ ព្រោះថា​ការ​អង្គុយ​ត្រង់​ខ្នង់​ប្រៀប​ដូច​មាន ឈើ​ជង់​នៅ​ខ្នង​ធ្វើឲ្យ​សន្លាក់ ឆ្អឹងខ្នង​ត្រូវ​ទទួលរង​ភារៈ​ដ៏​ធ្ងន់ ។​
https://i1272.photobucket.com/albums/y389/domneng/exercise-happiness-1_zps784a8305.jpg
​វិធី​ល្អ​បំផុត​គឺ​ការ​អង្គុយ​ទ្រេត​ឬ​ផ្អែក​ខ្នង​ទៅក្រោយ ក្នុង​មុំ ១៣៥​អង្សា ឬ​តិច​ជាង​នេះ​។​
​អ្នកជំនាញ​បានបង្ហាញ​ព័ត៌មាន​បន្តទៀតថា ការ​ហាត់ប្រាណ​គឺជា​វិធី​ការពារ​ការឈឺ​ខ្នង​បាន​ដ៏​ល្អ​បំផុត​។ ប៉ុន្តែ​មនុស្ស​ភាគច្រើន បែរ​ជា​គិត​បញ្ច្រាស​ទៅ​វិញ​ថា ការ​ហាត់ប្រាណ​ជា​មូល ហេតុ​នៃ​ការឈឺ​ខ្នង​ទៅវិញ​។ តាមពិត​មូលហេតុ​ដែល​ឈឺ​ខ្នង​បណ្ដាលមកពី​កង្វះ​ការ ហាត់ប្រាណ​។​

​ក្រៅពីនេះ​នៅ​មាន​មតិ​យល់​ខុស​ថា ការ​គេង​លើ​កម្រាល​រឹងៗ​នោះ ល្អ​ចំពោះ​ខ្នង​។ តាម​ការពិត​កន្លែង​គេង​គួរ​មាន​ភាព​រឹង​មធ្យម​ដើម្បី​ការពារ​មិន​ឲ្យ​ឆ្អឹងខ្នង​ត្រង់​ចង្កេះ​ទទួល រង​ភាវៈ​ធ្ងន់​ពេក​។ ប្រសិន បើ​មិន​ប្រសើរ​ឡើង​ទេ គួរប្រើ​ខ្នើយ​ពិសេស​សម្រាប់​ទ្រ​ក្បាល និង ស្មា​ឲ្យមាន​តុល្យភាព ដោយ​រួមទាំង ការហាត់​ពង្រឹង​សាច់ដុំ​ពោះ​ឲ្យ​រឹងមាំ​ដើម្បី ទ្រ​ខ្នង​ឲ្យមាន​ភាពរឹងមាំ​ផងដែរ​៕​

មតិយោបល់