ព័ត៌មានជាតិ

យុវជនម្នាក់ ស្ទូចត្រីនៅមាត់ស្ទឹង ត្រូវរន្ទះបាញ់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

បាត់ដំបង: នៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោ១៦និង០០នាទី មានករណីរន្ទះបាញ់ មនុស្សម្នាក់បណ្តាលឲ្យស្លាប់ បាត់បង់ជីវិត នៅត្រង់ចំណុចមាត់ស្ទឹងបាសាក់ ស្ថិតក្រុម០៤ បាសាក់ បាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

សពជនរងគ្រោះឈ្មោះ ចយ ចន្ទរិទ្ធ ភេទប្រុស ២០ឆ្នាំ រស់នៅចំណុចក្រុម០៧ ភូមិបាសាក់ បាសាក់ ខណ:ពេលដែលកំពុង ស្ទួចត្រីក្នុងស្ទឹង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យសាកសពជនរងគ្រោះ ដើម្បីធ្វើកោសល្យវិច្ច័យ ។ បន្ទាប់ពីពិនិត្យរួចហើយ បានបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវរន្ទះបាញ់ បណ្តាលឲ្យស្លាប់ប្រាកដមែន ទើបប្រគល់សពជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់