ព័ត៌មានជាតិ

រឿងរ៉ាវ​បែកបាក់​របស់​អតីត​អ្នក​ចាំទី Radosław Majdan ធ្វើឲ្យ​ហ្វេន​សោកស្តាយ​

​អតីត​អ្នកចាំទី កីឡាករ Radosław Majdan របស់​ក្លិប Polonia Warsaw និង​តារា​ចម្រៀង សក់​ទង់ដែង Dorota Rabczewska គួរតែ​សំឡឹងមើល​គូស្នេហ៍​របស់ Becks ។​

​រហូតមក​ទល់​នឹង​ពេលនេះ​កីឡាករ Radosław Majdan បាន​ចូលនិវត្តន៍​ពី​ពិភព​អ្នក​ចាំទី ។​កីឡាករ Radosław Majdan សញ្ជាតិ​ប៉ូឡូញ កើត​នៅ​ឆ្នាំ ១៩៧២ ដោយ​មិន​បាន​ចូលរួម​លេងឲ្យ​ជាតិ​របស់​ខ្លួន​រហូតដល់​ទៅ ៧ លើក​ក្នុង​ការប្រកួត​ឆាក​អន្តរជាតិ​។​

​តែ​ទោះជា​យ៉ាងណា​កីឡាករ​អ្នកចាំទី​រូបនេះ​បាន​ធ្វើឲ្យ​យុវវ័យ​មួយចំនួន​មាន​ការច្រ​ណែ​ននឹង​ខ្លួន ដោយ​មាន​ប្រពន្ធ​ដ៏​ស្រស់ស្អាត និង​វ័យឆ្លាត ដែល​ជា​តារាចម្រៀង នាង Dorota Rabczewska ។​គូស្នេហ៍​នេះ​បាន​ជួបគ្នា​ដំបូង​នៅ​ឆ្នាំ ២០០៣ រំពេច​នឹង​ការជួបគ្នា​នេះដែរ ពួកគេ​ដូចជា​ស្រមោច​នឹង​ស្ករ ដែល​ត្របាញ់​រកគ្នា​តែម្តង ។​

​នៅ​ឆ្នាំ ២០០៥ គូស្នេហ៍​នេះ​បាន​រៀបការ​ជាមួយនឹង​គ្នា បន្ទាប់​ពី​សាង​ភាព​ផ្អែមល្អែម​ជាមួយនឹង​គ្នា​នៅ Jerusalem, Israel ។​ក្រោយ​រយៈពេល ៣ ឆ្នាំ នៃ​ការ​រៀបការ ពួកគេ​បាន​លែងលះ​គ្នា​ដោយ​គ្មាន​ហេតុផល​រៀងខ្លួន ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន​មាន​ភាព​សោកស្តាយ​ចំពោះ​ការ​ជ្រៀក​បេះដូង ដោយ​មិន​អាច​ថែរក្សា​ចំណង​ស្នេហ៍​ដូច David Beckham ៕​
https://i1272.photobucket.com/albums/y389/domneng/poland/do1_zps016ac6c8.jpg
https://i1272.photobucket.com/albums/y389/domneng/poland/do3_zpseffadd6e.jpg
https://i1272.photobucket.com/albums/y389/domneng/poland/do4_zpsd5f6c8dd.jpg
https://i1272.photobucket.com/albums/y389/domneng/poland/do13_zpsce62df3d.jpg
https://i1272.photobucket.com/albums/y389/domneng/poland/do5_zpsbc185105.jpg
https://i1272.photobucket.com/albums/y389/domneng/poland/do6_zps73e6b45d.jpg
https://i1272.photobucket.com/albums/y389/domneng/poland/do7_zps608e3176.jpg
https://i1272.photobucket.com/albums/y389/domneng/poland/do8_zps62deb291.jpg
https://i1272.photobucket.com/albums/y389/domneng/poland/do9_zps720082c4.jpg
https://i1272.photobucket.com/albums/y389/domneng/poland/do10_zpsd0a484de.jpg
https://i1272.photobucket.com/albums/y389/domneng/poland/do11_zps43503d43.jpg
https://i1272.photobucket.com/albums/y389/domneng/poland/do12_zps9fb90fd1.jpg

មតិយោបល់