ព័ត៌មានជាតិ

ប្រាសាទ Meenakshi Amman របស់​ឥណ្ឌា​ស្ថិតនៅ​ក្នុង​ចំណាត់ថ្នាក់​ទី ៣០ នៃ​អច្ចរិយៈ​ពិភពលោក​

​ប្រាសាទ Meenakshi Amman Temple ដែល​មាន​ឈ្មោះ​ផ្សេងទៀត​គេ​ហៅថា Meenakshi Sundareswarar Temple or Tiru-aalavaai ឬ Meenakshi Amman Kovil គឺជា​ប្រាសាទ​ប្រវត្តិសាស្ត្រ ដែល​ស្ថិតនៅ​តំបន់ ទ​ក្សិណ នៃ​ទន្លេ Vaigai និង​ជា​ទីក្រុង​ប្រាសាទ នៃ Madurai Tamil Nadu ក្នុង​ប្រទេស​ឥណ្ឌា​។​

​ប្រាសាទ​នេះ​ដែរ​ត្រូវបាន​គេ​ធ្វើ ឡើង​ដើម្បី​ឧទិស​ដល់ Parvati ដែល​ត្រូវបានគេទទួលស្គាល់​ថា ជា Meenakshi និង ស្តេច​សិវៈ ដែល​មាន​ឈ្មោះ​នៅ​ទីនេះ​ជា Sundareswarar​។​
​ប្រាសាទ​នេះ​ជា​ប្រាសាទ​តំណាង​ឲ្យ​ជាតិ​ឥណ្ឌា ដែល​មាន​អាយុកាល ២៥០០ ឆ្នាំ ស្ថិត​នៅក្នុង​ទីក្រុង Madurai​។ ប្រាសាទ​ដែល​មានផ្ទះ​ផ្តុំគ្នា​នេះ មាន​ច្រកចូល​ធំៗ​រហូតដល់​ទៅ ១៤ ដោយ​មាន​កម្ពស់​ពី ៤៥ ម៉ែត្រ ទៅ ៥០ ម៉ែត្រ និង​កម្ពស់​ដែល​ខ្ពស់​បំផុត​ស្ថិតនៅ ទិស​ខាងត្បូង ដែល​កំពូល​មាន​កម្ពស់​រហូតដល់​ទៅ ៥១.៩ ម៉ែត្រ និង​មាន​ចម្លាក់​ធ្វើ​ពី​មាស ២ ឈ្មោះ Vinama ដែល​រចនា​ឡើង​ដើម្បី​ឧទិស​ដល់​អាទិទេព​។​

​ប្រាសាទ​នេះ​ដែរ គឺជា​សញ្ញា​ឆ្លុះ​បញ្ជាំង​ពី​មនុស្ស​ដែល​រស់នៅ តំបន់ Tamil និង​ស្ថិត​នៅក្នុង​អក្សរសិល្ប៍​បុរាណ តា​មី​ល ផងដែរ​។ ទោះបីជា​សំណង់​នេះ​ត្រូវបាន​សាងសង់ឡើង ក្នុងអំឡុងពេល 1623 ទៅ​1655 CE តែ​ប្រាសាទ​មួយ​នេះ​បាន​ទាក់ទាញ​ភ្ញៀវទេសចរ រហូតដល់​ទៅ 15,000 នាក់ ក្នុង​មួយ​ថ្ងៃ និង​មាន​ភ្ញៀវ​មក​ជុំវិញ​ពិភពលោក ដើម្បី​ទស្សនា​ប្រាសាទ​នេះ​មាន​ចំនួន 25,000 ដែល​ផ្តល់​ប្រាក់​ចំណូល​ដល​ជាតិ​ចំនួន ៦ លាន រ៉ូ​ពី ។​នៅ​ប្រាសាទ​នេះដែរ មាន​រូបចម្លាក់​ប្រហែល ជា 33,000 ចម្លាក់ នៅ​ក្នុង​ព្រះវិហារ​ដ៏​បរិសុទ្ធ​នេះ ហើយ​វា​ឈរ​ឈ្មោះ​នៅ​លេខ​រៀង​ទី ៣០ ក្នុងចំណោម អច្ចរិយៈ ទាំង ៧ របស់​ពិភពលោក​៕

https://i1272.photobucket.com/albums/y389/domneng/Temple/temple-towers-in-the-complex-of-Meenakshi-temple-Madurai113_zps3e1ffa86.jpg
https://i1272.photobucket.com/albums/y389/domneng/Temple/275428-meenakshi-temple-madurai-india_zps5ffa11b7.jpg
https://i1272.photobucket.com/albums/y389/domneng/Temple/15547305-inside-of-meenakshi-hindu-temple-in-madurai-tamil-nadu-south-india-religious-hall-of-thousands-of-co_zpsdc4b2ce5.jpg

មតិយោបល់