ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប ផ្លាកលេខភ្នំពេញ BF 5215 បុកគ្នាពេញទំហឹង បណ្តាលឲ្យក្រឡាប់ទាំងពីរគ្រឿង រងរបួសទាំងសងខាង

ភ្នំពេញ: បុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿន ខណ:មកដល់ចំណុចផ្លូវបំបែកជាបួនជ្រុល ទៅបុករថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យក្រឡាប់ផ្ងារជើងច្រង៉ាង ម្ចាស់រថយន្តទាំងពីរគ្រឿងរងរបួសស្រាល។

ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តហ្វតស៊េរីទំនើប ពណ៌កណ្តុរប្រមេះ ពាក់ផ្លាកលេខភ្នំពេញ BF 5215 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីកើតទៅលិច បោះពួយយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុ ត្រង់ចំណុចស្តុបណតប្រីត ជ្រុលទៅបុករថយន្ដកូរ៉េ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ V 0010 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រីតបុកពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ច្រង៉ាងរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើត ទាក់ទងទៅសមត្ថកិច្ចជំនាញមកវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់