ព័ត៌មានជាតិ

សង្សារ​ខ្ញុំ​ប្រពន្ធ​គេ​

​លើ​លោកសន្និវាស​នេះ យើង​មិន​បានដឹងថា​លទ្ធផល​អាក្រក់​កើតឡើង​ចំពោះ​យើង​នៅពេល​ណា​ដែរ តែ​អ្វី​ដែល​ធ្វើឲ្យ​យើង​ព្រួយ​ភ័យ​នោះ​គឺ​ខ្លាចណាស់​ប៉ះ​ចំ​របស់​ដែល​ជា​កម្ម​សិទ្ធ​របស់គេ​ដែល​ជា​ចំណុច​មួយ​ធ្វើឲ្យ​មនុស្ស​ម្នាក់ៗ​មាន​អារម្មណ៍​ថា​ខក​ប្រាណ​។​

​បើ​និយាយ​រឿង​ស្នេហា​វិញ វា​ជា​រឿង​មួយ​កាន់តែ​ពិបាក់​យល់​តែ​មែនទែន ខណៈ​ដែល​មនុស្ស​លូកដៃ​ល​ប៉ះ​និង​មនុស្ស​ម្នាក់​មានកម្ម​សិទ្ធ គ្រប់គ្រង ពោល​គឺ​ស្នេហា​មួយ​ដែល​កើតឡើង​ប៉ះចំ​មនុស្ស​ដែល​មាន​អ្នក​គ្រប់​។​រឿង​ដ៏​សែន​វិប្បយោគ​មួយ​នេះ វា​បាន​កើត​ចំពោះ​រូប​ខ្ញុំ​ដែល​មានឈ្មោះ​ថា លី រចនា រស់នៅក្នុង​ទីក្រុង​ ភ្នំពេញ​ ដែល​នឹង​បង្ហាញ​ដំណើរ​នៃ​ដើមទង​រឿង​មួយ​នេះ មាន​ដូចខាងក្រោម​នេះ​៖
https://i1272.photobucket.com/albums/y389/domneng/fall-love_zpsb36af53d.jpg
​រឿង​ដែល​កប់​ក្នុង​ប្រអប់​ចិត្ត​ដែល​ពោរពេញ​ទៅ​ដោយ​ទុក្ខសោក​នេះ វា​សម​ល្មម និង​កកាយ​បើក​បង្ហាញ​ចំពោះ​រឿង​អាម៉ាស​ខ្លួន​ដែល​ស្រលាញ់​មនុស្ស​ម្នាក់ ដោយ​មិន​បាន​ស៊ើប​ពី​ប្រវត្តិ​នាង​ឲ្យបាន​ច្បាស់​ជា​មុន ដោយ​ឃើញ​ភ្លែត​ស្រលាញ់​ភ្លាម ដែល​គេ​ហៅថា​ជា​ស្នេហា​ភ្លើងចំបើង​នោះ ដែល​ត្រូវ​ឆេះ​តាម​ខ្យល់​តែ មួយ​ប៉ព្រិចភ្នែក ដោយ​សល់​តែ​ផេះផង់ ខ្មៅ​ផ្តល់​ស្នាក់​ស្នាម​ដល់​ដួងចិត្ត​ដែល​ទើប និង​ស្គាល់​ស្នេហា​ជា​អ្វី​។​ចៃដន្យ​ណាស់ ថ្ងៃ​មួយ​ខ្ញុំ​បាន​ស្គាល់​នាង​តាមរយៈ មិត្តភក្តិ​របស់​នាង មិនបាច់​និយាយ​ថា​មិត្តភក្តិ​របស់​នាង​ត្រូវ​ជា​ស្អី​និង​ខ្ញុំ នោះទេ សម្រាប់​អ្នក​ដែល​បាន​អាន​អត្ថបទ​មួយ​នេះ ជាក់​ជា​ដឹង​មិន​ខាន ។​ក្នុងចំណោម​មិត្តភក្តិ​របស់​នាង​ដែល​ដើរលេង​នៅ​តំបន់​កម្សាន្ត​កោះដាច់​ជា​មនុស្ស​ម្នាក់​ដែល​មាន​សម្រស់​ស្អាត​លើសគេ តែ​ខ្ញុំ​បាន​ត្រឹមតែ​យក​កែវភ្នែក​សម្លឹង​មើល​មិន​ដាច់​ពី​ភ្នែក ដោយ​មិន​បាន​សាកសួរ​ថា​នាង ធ្វើ​អ្វី និង​មាន​សង្សា​រហើយ​ឬ​នៅ​? ចំណុច​មួយ​នេះ​ហើយ​ដែល​ខ្ញុំ​ប្រមាថ​ខ្លួនឯង​ថា​ពិតជា​ល្ងីល្ញើរ​ពកថ្ងាស់​ណាស់ ក្រោយមក​ទៀត​ខ្ញុំ​ចេះ​តែ​ភ្លេច​សួរ​ពី​មិត្តភក្តិ​របស់​នាង ថា​ប្រវត្តិ​នាង​យ៉ាង​ម៉េច​នោះ ព្រោះ​អី​រឿង​មួយ​នេះ ខ្ញុំ និង​នាង មិន​បាន​បង្ហាញ​កាយវិកា​ថា​យ៉ាងម៉េច​នោះទេ ចំពោះមុខ​មិត្តភក្តិ​នាង ដោយ​ធ្វើ​ជា​ធម្មតា ស្របពេល​ដែល​យើង​បាន​ស្រលាញ់គ្នា​ហើយ​នោះ ។​

​ស្នេហា​មួយ​ដែល​មិន​ដឹង​ប្រវត្តិ​ឲ្យបាន​ច្បាស់​នេះ ចេះ​តែ​លូតលាស់​ទៅ​មុខជា​លំដាប់ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ធំធាត់​ទៅ ៗ ហាក់បីដូច​ជា​ជ្រូក​ស៊ី​បាយ​ស្រា​សម្ងំ​ដេក រងចាំ​គេ​កាប់​យក​សាច់​។​
​តែ​មិនយូរប៉ុន្មាន​រឿ​រ៉ាវ ដែល​លួចលាក់​ស្នេហា​នេះ បាន​បែកធ្លាយ ដឹង​ដល់​ប្តី​របស់​នាង ដែល​ធ្វើឲ្យ​ខ្ញុំ ភ្ញាក់ខ្លួន​ព្រឺ​ត ព្រឺក្បាល​ខ្ញាក់ រកកល​នឹង​គ្រុន ដោយ​មិន​នឹកស្មានថា សង្សារ​ខ្ញុំ​ជា​មាន​ប្តី​ទៅ​ហើយ និយាយឲ្យចំ​គឺ​ប្រពន្ធ​គេ ។ ខ្ញុំ​មិនដែល​នឹក​ប៉ង់​ថា ស្រលាញ់​ប្រពន្ធ គេ​ម្តងណា​ឡើយ ពិតជា​ភ្លើ​ណាស់​ខ្ញុំ ដែល​ស្រា​លាញ់​មនុស្ស​ម្នាក់​មិន​មើលមុខមើលក្រោយ ស្វែង​យល់​ឲ្យបាន​ត្រឹមត្រូវ​ថា នាង​ពិតជា​នៅ​ទំនេរ​ឬ​យ៉ាងណា ។​ពុទ្ធោ​អើយ​!​ចឹង​បាន​រាល់ពេល​ដែល​ខ្ញុំ​ជូន​នាង​ទៅ​ផ្ទះ នាង​មិន​ឲ្យ​ជូន​ដល់​ផ្ទះ ។​តែ​វា​ជា​សំណាង​ខ្ញុំ ឬក៏​យ៉ាងណា​នោះទេ ដែល​រួច​ជីវិត​ពី​កាម​លោកីយ៍​នេះ ។​

​សូម​ផ្តាំ​ដល់ បងប្អូន​ទាំងឡាយ កុំ​ធ្វើ​ត្រាប់​តាម​ខ្ញុំ​ធ្វើ​អ្វី មុន​ស្រលាញ់​មនុស្ស​ម្នាក់​ត្រូវ​ស្វែងយល់​ពី ប្រវត្តិ​ឲ្យបាន​ច្បាស់ ដើម្បី​បញ្ចៀស​កំហុស ដូច​ខ្ញុំ​។​ម្យ៉ាងវិញទៀត មានឈ្មោះ​ថា លួច​ស្រលាញ់​ប្រពន្ធ គេ​បើ​គិត​ពី​ធម៌​ព្រះ​វិញ គឺ​បាប​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់ គឺ​ឡើង​រកាដែក​៕

មតិយោបល់