ព័ត៌មានជាតិ

វិរៈបុរស​ក្លិប Borussia Dortmund យល់ព្រម​នឹង​ចាកចេញ​

​កីឡាករ Robert Lewandowski វិរៈបុរស​ស្វែងរក ៤ គ្រាប់​តែ​ម្នាក់ឯង ក្នុងជំនួប​ជើង​ទី ១ ជាមួយនឹង Real Madrid ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​ក្របខណ្ឌ UEFA Champions League បាន​យល់ព្រម​ទិញដូរ​ជាមួយនឹង​ក្លិប ផ្សេង និង​អាច​ចាកចេញ​ពី Borussia Dortmund នា​រដូវ​កាល​ក្តៅ​នេះ នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន​របស់​តំណាង​កីឡាករ​រូបនេះ​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ បានបញ្ជាក់​ខ្លួន​ថា ខ្លួន​កំពុង​មាន​កេរ្តិ៍ឈ្មោះ បោះ​សំឡេង​ក្នុង​ព្រឹត្តិការណ៍ Europe ដែល​អាច​ស្វែងរក​គ្រាប់​បាល់​រហូតដល់​ទៅ ៤ គ្រាប់ កាលពី​យប់​ថ្ងៃ​ពុធ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​យក​ឈ្នះ​លើ Real Madrid 4-1​។​
​តំណាង​កីឡាក​រវ័យ ២៤ ឆ្នាំ បាន​បន្តទៀតថា Lewandowski អាច​នឹង​ផ្លាស់​ទៅកាន់ Bayern Munich ឬ Manchester United ខណៈ​ដែល​កំពុង​មាន​ទំនាក់ទំនង​ជាមួយ​នឹង ក្លិប សេះ​បង្កង់ Juventus ។​
https://i1272.photobucket.com/albums/y389/domneng/robert-lewandowski_2545923b_zps781c6fea.jpg
Lewandowski សម្រាប់​កុងត្រា​របស់ខ្លួន​ជាមួយនឹង​ក្លិប នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ ២០១៤ និង​មិន​ទាន់​ឃើញ​របាយការណ៍​ណាមួយ​បញ្ជាក់ថា កីឡាករ​រូបនេះ អាច​នឹង​ផ្លាស់​ទី ឬ​នៅ​ទីនេះ​បន្ត​ឲ្យ​ជាក់លាក់​នោះទេ​។​

​បន្ទាប់​ពី​ល្បីល្បាញ ដោយ​យក​ឈ្នះ​លើ​ក្លិប Real ក្លិប Dortmund បាន​ទទូច​ឲ្យដឹងថា ពួកគេ​មិន​បោះបង់​ក្តីសង្ឈឹម​សម្រាប់ Lewandowski ពោល​គឺ​មិន​លក់​ឲ្យ​ក្លិប​ផ្សេង​ឡើយ​។​
​តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​របាយការណ៍​ទិញដូរ​នៅ​អាល្លឺម៉ង់​វិញ បាន​បង្ហាញ​ឲ្យដឹងថា Lewandowski និង​ទៅ​តាម Mario Gotze ដោយ​ចាកចេញ​ពី Dortmund បន្ទាប់​ពី ប្រជែង​ជាមួយ​នឹង Bayern នា​រដូវ​កាល​នេះ​៕​

មតិយោបល់