ព័ត៌មានជាតិ

ច​ចាម​អារាម​ថា កីឡាករ Arturo Vidal នឹង​ចាកចេញ​ពី Juventus នា​រដូវ​កាល​នេះ​

​ខ្សែការពារ​របស់​ក្លិប Juventus កីឡាករ Arturo Vidal កំពុង​រង​ពាក្យ​ច​ចាម​អារាម​ថា គាត់​នឹង​ចាកចេញ​ពិ​ក្លិប នា​រដូវ​កាល​នេះ​។​
​កីឡាករ សញ្ជាតិ​ឆី​លី កំពុង​មាន​ទំនាក់ទំនង​ផ្លាស់​ទៅកាន់ Premier League និង របាយការណ៍​បាន​បង្ហាញ​ឲ្យដឹងថា មាន​ក្លិប​ធំៗ​ពីរ​ដែល​ចាប់អារម្មណ៍​លើ​កីឡាករ​រូបនេះ នោះ​គឺ ក្លិប មេឃ​ខៀវ និង​បិសាច​ក្រហម​។​
https://i1272.photobucket.com/albums/y389/domneng/Arturo-Vidal-Juventus-2013_2933754_zps30575100.jpg
​ចំណែក​ក្លិប Real Madrid និង Bayern Munich ក៏​កំពុងតែ​រង​ច​ចាម​អារាម​ថា ចាប់អារម្មណ៍​លើ​កីឡាករ Vidal ។​កីឡាក​រវ័យ ២៥ ឆ្នាំ រូប​នេះ​អតីតកាល ធ្លាប់​បាន​ចំណាយពេល ៤ ឆ្នាំ លេងឲ្យ​ក្លិប Bayer Leverkusen ដែល​ស្ថិត​នៅក្នុង​ក្រប​ខណ្ឌ Bundesliga ។​

​កីឡាករ​សញ្ជាតិ ឆី​លី រូបនេះ​បាន​និយាយថា “​ខ្លួន​ពិតជា​សប្បាយរីករាយ​ណាស់ សម្រាប់​ការ​ស្នាក់នៅ​ក្លិប Juventus នេះ​បើ​យោង​តាម​សម្តី​របស់​កីឡាករ​រូបនេះ ប្រាប់​ដល់​សារព័ត៌មាន អ៊ីតាលី​”​។​កីឡាករ​រូបនេះ​បាន​បន្ថែមទៀតថា ខ្ញុំ​ពាក់អាវ Juventus គឺ ខ្ញុំ​មាន​មោទភាព​ណាស់​ទៅ​ហើយ ដោយ​ចង់​បន្តក្តី​ស្រម៉ៃ​ជាមួយនឹង​ក្លិប Juventus និង​ធ្វើឲ្យ​ក្រុម​មួយនេះ មាន​ភាពប្រសើរ​។​

​កីឡាក​រវ័យ ២៥ ឆ្នាំ រូប​នេះ​គឺជា គន្លឹះ​យ៉ាងសំខាន់ សម្រាប់​Juventus តាំងពី ចូលរួម​លេងឲ្យ​ក្លិប​មួយនេះ ក្នុង​ឆ្នាំ ២០១១ និង​ធ្វើឲ្យ​ក្លិប​មួយនេះ​ទទួលបាន​ជ័យជម្នះ 2011/2012 Serie A ផងដែរ​៕

មតិយោបល់