ភ្នំពេញៈ នៅល្ងាចថ្ងៃពុធស្អែកនេះ ត្រូវនិងថ្ងៃទី៣១ ខែសីហា កំណាត់ផ្លូវលេខ២៧១ ត្រង់សា្ថនីយ៍បូមទឹកបឹងត្របែកនិង បើកឲ្យដំណើរការជាប្រក្រតីឡើងវិញ បន្ទាប់ពីស្ថាបនាជីកដាក់ប្រព័ន្ធ លូរំដោះទឹករួចជាស្ថាពរ ។
គួរបញ្ជាក់ផងដែរថា កំណាត់ផ្លូវជាតិលេខ២៧១ ត្រូវបានអាជ្ញាធរ បិទមួយចំហៀងម្ដងៗ ចាប់ពីថ្ងៃទី២៤ ដល់បំណាច់ខែសីហា ឆ្នាំ២០១៦ ដើម្បីរៀបចំបំពង់បូមទឹក កាត់ផ្លូវចំនួន៥កន្លែង ដែលមានសមត្ថភាពខ្ពស់ ក្នុងការរំដោះទឹកចេញពី ការលិចលង់ នៅខណ្ឌចំនួន៣ រួមមានខណ្ឌចំការមន ៧មករា និងខណ្ឌដូនពេញ ។
ស្ថានីយ៍មូបទឹកបឹងត្របែកថ្មីនេះ មានបំពាក់ម៉ូទ័របូមទឹកចំនួន១១គ្រឿង មានសមត្ថភាពបូមទឹកបាន ២៣.៣ម៉ែត្រគូប ក្នុង១វិនាទី គឺកើន៣ដង ធៀបនឹងស្ថានីយ៍ចាស់ ដែលអាចរំដោះទឹក ជន់លិចបានទាន់ពេលវេលា ៕
មតិយោបល់