ទីក្រុងអូក្លាហូម៉ា:បុរសម្នាក់ដែលមានឈ្មោះ David Lee Kemp ដែលត្រូវបានគេជឿជាក់ថាជាមនុស្សតែម្នាក់គត់ដែលបានរត់គេចខ្លួនរួចកាលពីឆ្នាំ ១៩៩៩ នៅពេលអ្នកទោស ៨ នាក់ទៀតដែលបានចួលរួមក្នុងការរត់នេះត្រូវបានចាប់ខ្លួនទាំងអស់។
https://i1272.photobucket.com/albums/y389/domneng/AP938396112016-jpg_172544_zps9ba8bed4.jpg
Kemp ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅកាន់អជ្ញាធរនៃទីក្រុងអូក្លាហូម៉ាក្រោយពេលដែលខ្លួនកំពុងសម្ងំខ្លួនពីការរត់គេចចុងក្រោយពីសំណាក់ក្រុមប៉ូលិសហើយនៅពេលដែលកំពុងលាក់ខ្លួន kemp បានឃើញបុរសបើកបរម្នាក់ដែលកំពុងគេងហើយដាស់ឲ្យក្រោកនិងសុំខ្ចីទូរស័ព្ទដើម្បីហៅទៅស្ថានីយប៉ូលីសហើយប្រាប់អ្នកបើកបរនោះថាខ្លួនមានការចង់ពិភាក្សាជាមួយនឹងប៉ូលីស។
ក្រោយការចាប់ខ្លួន kemp បាននិយាយថាខ្លួនពិតជាធុញទ្រាន់នឹងការរត់គេចខ្លាំងណាស់ហើយគួរឲ្យនឿយហត់បំផុត។ Kemp ត្រូវបានជាប់ចោទដល់ទៅពីរករណីផ្សេងគ្នាក្រោយការរត់គេចរយះពេល ១៤ ឆ្នាំគឺទីមួយការសម្លាប់អតីតមិត្តស្រីនិងសង្សាររបស់នាងកាលពីឆ្នាំ ១៩៩៨ និងទោសពីបទហែកគុកផងដែរ។
អ្នកជំនាញកំពុងតែតាមដាននិងស៊ើបអង្កេតលើរូបអ្នកទោសម្នាក់នេះគឺនៅពេលដែលមានការ ព្រួយបារម្ភថាគេអាចនឹងឈានទៅរកការសម្លាប់ខ្លួន៕
មតិយោបល់