ព័ត៌មានជាតិ

ផ្ទះប្រជាពលរដ្ឋជាង៧០ខ្នង ក្នុងស្រុកព្រៃនប់ បានរងផលប៉ះពាល់ ដោយទឹកជំនន់

ព្រះសីហនុៈ ផ្ទះប្រជាពលរដ្ឋជាង៧០ខ្នង ក្នុងឃុំទឹកល្អកស្រុកព្រៃនប់ បានរងផលប៉ះពាល់ បង្កឡើងដោយជំនន់ទឹកភ្លៀងចាប់ពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងនោះកំណាត់ផ្លូវជាតិលេខ ៣(វាលរេញ-កំពត)ត្រង់ចំណុចឃុំខាងលើក៍ត្រូវបានទឹកជន់លិច តែមិនប៉ះពាល់ដល់ការធ្វើចរាចរណ៍ឡើយ។ ជាមួយនឹងស្ថានភាពខាងលើនេះ អាជ្ញាធរគ្រប់អង្គភាពពាក់ព័ន្ធក្នុងស្រុក រួមទាំងកងកម្លាំងកងទព័ជើងទឹកមូលដ្ឋានសមុទ្ររាមច្រើននាក់ បានចុះទៅកាន់តំបន់នោះយកអូប័រចំនួន២គ្រឿងសម្រាប់ការជួយសង្គ្រោះដល់ពលរដ្ឋដែលបះពាល់៕

 

មតិយោបល់