ព័ត៌មានជាតិ

ដំណើរ​កម្សាន្ត​ទៅ​កាន់​កោះ Namisum ដ៏គាប់ចិត្ត

កោះ Namisum គឺជា​កោះ​មួយ​ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់ Chuncheon នៃ​ប្រទេស​កូរ៉េខាងត្បូង ដ៏​មាន​សម្រស់​ស្រស់ស្អាត ដោយ​បច្ចុប្បន្ន ត្រូវបានគេទទួលស្គាល់​ថា មាន​សក្តានុពល​ទេសចរណ៍ និង​គៀងគរ​ប្រភព​ចំណូល​ពី​វិស័យ​នេះ ច្រើន​ក្រាស់ក្រែល គួរ​ជាទី​មោទន​។​

​ប្រសិនបើ​យោង​តាម​ការ​ការស្រាវជ្រាវ កន្លងមក បានបង្ហាញ​ថា កោះ Namisum គឺ​មាន​ទំហំ​៤៣០,០០០​ម៉ែត្រ មាន​ចម្ងាយ ៣.៨​គីឡូម៉ែត្រ​ពី​តំបន់ Gapyeong ផងដែរ​។ ជាធម្មតា អ្នកទេសចរ អាច​ធ្វើដំណើរ​ទៅ​កម្សាន្ត នៅលើ​ដែន​កោះ Namisum តាម​រថយន្ត ឬក៏​អាច​ធ្វើ​ដំណើរ​តាមរយៈ​រថភ្លើង ក៏​បាន​ទៀត​ផង​។​

​នៅលើ​កោះ នោះ​ទៀតសោត អ្នក​អាច​ប្រទះ​ឃើញ​នូវ​បណ្តា​សត្វ​ស្លាប និង​សត្វ​ផ្សេងៗ ជាច្រើន​ប្រភេទ គួរ​ឱ្យ​ស្រឡាញ់ ដូចជា សត្វ​ទន្សាយ និង​បក្សាបក្សី ផ្តុំគ្នា​ជា​ហ្វូង ដែល​ហិចហើរ​ត្រសង​នៅ​ម្តុំ​ទីនោះ យ៉ាង​សប្បាយ​រីករាយ​។ ទិដ្ឋភាព​ទាំងឡាយ ញ៉ាំង​អារម្មណ៍​ភ្ញៀវទេសចរ​ឱ្យ​កាន់តែ​មាន​ភាព​មនោ​រម្យ ខាង​ផ្នែក​មនោរ​ម្មណ៍ សោយសុខ​លះ​អស់​ទុក្ខ​កង្វល់ ដែល​ហត់នឿយ ខណៈ​ពេល​ធ្វើដំណើរ ដើម្បី​មក​ដល់​ទឹកដី​នៃ​កោះ Namisum នេះ​។​

​គួរបញ្ជាក់​ថា លើសពីនេះទៅទៀត កោះ Namisum គឺ​មាន​ទេសភាព យ៉ាង​ស្រស់បំព្រង ព្រមទាំង​លម្អ​ទៅ​ដោយ​សត្វ​ព​ញ​ព្រៃ ហ្វូង​បក្សាបក្សី និង​ព្រៃឈើ​ពណ៌​បៃតងខ្ចី យ៉ាង​ស្រស់បំព្រង បាននិងកំពុង​បង្អួត​សម្រស់ ដល់​អស់​ភ្ញៀវទេសចរ ដែល​អញ្ជើញ​មក​កម្សាន្ត​នៅ​កោះ Namisum នេះ មិន​ដាច់​អាល័យ ផងដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/Namisum/Namiseom-Island-South-Korea2_zps48fdfc5e.jpg
https://i1272.photobucket.com/albums/y389/domneng/Namisum/nami-island-94_zps791036ec.jpg
https://i1272.photobucket.com/albums/y389/domneng/Namisum/654481_image2_1_zps3a86ceeb.jpg
https://i1272.photobucket.com/albums/y389/domneng/Namisum/16046099_zpscc576608.jpg
https://i1272.photobucket.com/albums/y389/domneng/Namisum/16046124_zps3ca3f97a.jpg
https://i1272.photobucket.com/albums/y389/domneng/Namisum/5092096083_9f5e2f29d2_z_zpsb649934d.jpg
https://i1272.photobucket.com/albums/y389/domneng/Namisum/nami_island03_zps99b19b8c.jpg
https://i1272.photobucket.com/albums/y389/domneng/Namisum/Nami-Island-013_zps9cf1f219.jpg
https://i1272.photobucket.com/albums/y389/domneng/Namisum/namiseom-island_3820135200700204k_namiseom-island_zps4ef63bce.jpg
https://i1272.photobucket.com/albums/y389/domneng/Namisum/tourkorea68_zps56afefab.jpg
https://i1272.photobucket.com/albums/y389/domneng/Namisum/Untitle_zpsd81cead4.png

មតិយោបល់