ក្រុមហ៊ុន Samsung Electronic កំពុងតែពិចារណាលើការវិនិយោគទុន ១ពាន់លានដុល្លារអាមេរិក ទៅលើរោងចក្រអេឡិតត្រូនិកទី៣ នៅក្នុងប្រទេសវៀតណាម ដែលជាមូលដ្ឋានផលិតកម្មដ៏សំខាន់ក្នុងការផលិតឧបករណ៍អេឡិចត្រូនិក។
រោងចក្រថ្មីនេះទំនងជាត្រូវសាងសងឡើងនៅក្នុងសួន High-Tech ដែលមានទីតាំងនៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម។ នេះបើយោងតាមសម្ដីរបស់លោក Le Manh Ha អភិបាលរងក្រុងបានថ្លែងប្រាប់សារព័ត៌មាន Wall Street Journal ប៉ុន្តែគាត់មិនបានផ្ដល់ព័ត៌មានលម្អិតពីពេលវេលាសម្រាប់ការសាងសងរោងចក្រនេះ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០០៩ ក្រុមហ៊ុន Samsung បានបង្កើតរោងចក្រមួយនៅក្នុងខេត្តបាកនិញជិតទីក្រុងហាណូយដោយចំណាយលុយជាង ២,៥ពាន់លានដុល្លារអាមេរិក ហើយនៅឆ្នាំ ២០១៣ កន្លងទៅនេះ បានចំណាយលុយ ២ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រទី២ នៅក្នុងខេត្តថៃង្វៀនភាគខាងជើងប្រទេសវៀតណាម ដោយរោងចក្រទាំងពីរនេះ ផ្ដោតសំខាន់លើការផលិតទូរស័ព្ទដៃ៕
https://i1272.photobucket.com/albums/y389/domneng/3D/Samsung_zps3e5cbd4b.jpg
មតិយោបល់