ប្រទេស New Zealand មានរមណីយដ្ឋានទេសចរណ៍ ដ៏ស្រស់ត្រកាលបែបធម្មជាតិ ដ៏សម្បូរបែប ដូចជា ភ្នំដែលហ៊ុំព័ទ្ធទៅដោយពពក ស្ទឹង ទន្លេ និងវាលទំនាបបន្សល់ពីភ្នំភ្លើង ត្រូវបានគេអភិរក្ស។ ក្រៅពីរួសរាយទស្សនាសម្រស់ធម្មជាតិដ៏ល្អល្អះ អ្នកអាចស្វែងយល់ពីវប្បធម៌ និងការរស់នៅរបស់កុលសម្ព័ន្ធ Maori យ៉ាងស្និតស្នាល ឬរីករាយនឹងមជ្ឃមណ្ឌលទេសចរណ៍ អភិវឌ្ឍដទៃទៀត។ នៅពេធ្វើដំណើរទៅកាន់ប្រទេស New Zealand លោកអ្ននឹងរីករាយនឹងទេសភាព ដ៏អស្ចារ្យនៃតំបន់ទេសចរណ៍ទាំងឡាយ ដូចជា៖
១. រដ្ឋធានី Christchurch :
OLYMPUS DIGITAL CAMERAChristchurch គឺជារដ្ឋធានីដ៏ធំបំផុតទីពីរនៅ New Zealand ដែលមានមជ្ឈមណ្ឌលពាណិជ្ជកម្មរីកចម្រើនជឿនលឿន។ រដ្ឋធានីនេះស្ថិតនៅជាប់មាត់សមុទ្រ ដែលតភ្ជាប់ទៅនឹងពាណិជ្ជកម្មអន្ដរជាតិ។ សិល្បៈ ការកម្សាន្ដ ការដោះដូរទំនិញ កន្លែងកម្សាន្ដលំដាប់ពិភពលោក និងកន្លែងហាត់ប្រាណ ដែលលោកអ្នកនឹងរកឃើញនៅទីនេះ ផងដែរ។ Christchurch ក៏មានឆ្នេរសមុទ្រនិងភ្នំ ដែលលោកអ្នកអាចចេញចូលទៅទស្សនាបានយ៉ាងងាយស្រួល ហើយទីក្រុងនេះ ផ្ដល់ជូននូវអ្វីៗដ៏វិសេសវិសាលបំផុតនៅ New Zealand នេះ។
https://i1272.photobucket.com/albums/y389/domneng/Newzealand/christchurch_zpsae6c1aee.jpg
២. រដ្ឋធានី Auckland :
Aucklandរដ្ឋធានីដ៏ធំមួយនេះ ស្ថិតនៅលើដែនកោះខាងជើងប្រទេស New Zealand និងមានប្រជាជនរស់នៅច្រើនជាងគេបំផុត។ ទីក្រុងនេះមានទេសភាពដ៏ត្រកាល គួរឱ្យទាក់ទាញបំផុត ដែលធ្វើឱ្យអ្នកទេសចរមិនចេះនឿយណាយ ក្នុងការមកទស្សនានៅទីនេះ។
https://i1272.photobucket.com/albums/y389/domneng/Newzealand/Auckland_zpse3a79a0a.jpg
៣. រមណីយដ្ឋាន Rotorua :
rotoruaRotorua គឺជារមណីយដ្ឋានទេសចរណ៍មួយនៅ New Zealand មានវប្បធម៌ល្អឯកតែមួយគត់ ដែលគេឱ្យឈ្មោះថា Maori។ ប្រជាជននៃកុលសម្ព័ន្ធនេះ មានទឹកមុខរួសរាយរាក់ទាក់ ព្រមទាំងមានទេពកោសល្យខាងកំប្លែង និងខាងសិល្បៈ អាចធ្វើឱ្យទីក្រុងមួយនេះលេចធ្លោ ដែលអាចទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា មិនចេះនឿយណាយ។
https://i1272.photobucket.com/albums/y389/domneng/Newzealand/rotorua_zps03b66d8a.jpg
៤. ឆ្នេរជ្រោយសមុទ្រ Coromandel Peninsula :
613428-coromandelCoromandel Peninsula គឺជាឆ្នេរជ្រោយសមុទ្រមួយ ដ៏ទាក់ទាញក្នុងចំណោមភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដោយសារតែទឹកសមុទ្រក្ដៅ មានសីតុណ្ហភាពប្រហែល៦០អង្សារសេ។ ទីនេះ ក៏មានកន្លែងដែលមានទឹកក្ដៅផុលចេញពីក្រោមដី ផុសឡើងតាមខ្សាច់។ នៅពេលទឹកនាច អ្នកទេសចរអាចជីកខ្សាច់ធ្វើជាអាងទឹកក្ដៅងូតបាន ផងដែរ។
https://i1272.photobucket.com/albums/y389/domneng/Newzealand/613428-coromandel_zps118e37a2.jpg
៥. ឧទ្យានជាតិ Fiordland :
5121533742_f15be6f3ce_zFiordland ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥២ ហើយសព្វថ្ងៃ ឧទ្យានជាតិនេះ មានផ្ទៃដីសរុបប្រមាណ១.២លានហិកតា។ នៅទីនេះ អ្នកនឹងឃើញផ្ទាំងទឹកកកធំៗ អណ្ដែតនៅលើផ្ទៃសាគរ និងឮសម្លេង Milford Sound ដ៏ល្បីល្បាញទៀតផង។
https://i1272.photobucket.com/albums/y389/domneng/Newzealand/5121533742_f15be6f3ce_z_zps6316ffe0.jpg
៦. ទីក្រុងទេសចរណ៍ Queenstown :
bg1Queenstown គឺជាទីក្រុងទេសចរណ៍មួយនៅខេត្ដ Ortago នៅប៉ែកនិរតីនៃដែនកោះខាងត្បូងរបស់ប្រទេសញូវហ្ស៊ឺឡេនដ៍ ។ កន្លែងនេះ ត្រូវបានកសាងឡើងនៅជុំវិញដៃសមុទ្រ ដែលគេឱ្យឈ្មោះថា Queenstown Bay នៅ Lake Wakatipu ដែលជាស្ទឹងមានរាងជាអក្សរ Z វែង ដែលបង្កើតឡើងដោយផ្ទាំងទឹកកកធំៗ និងមានទេសភាពដ៏អស្ចារ្យនៃភ្នំនៅក្បែរនោះ។ រដ្ឋធានី Queenstown ត្រូវបានគេប្រើប្រាស់ជាទូទៅដោយអ្នកទេសចរភាគច្រើន ធ្វើជាកន្លែងលោតទម្លាក់ខ្លូនពីលើអាកាស ដើម្បីកម្សាន្ដ និងការកម្សាន្ដនៅខាងក្រៅផ្ទះដទៃទៀត ដូចជា ជិះក្បូន និងជិះអូប័រលេងកម្សាន្ដ ជាដើម។
https://i1272.photobucket.com/albums/y389/domneng/Newzealand/bg1_zps36e20937.jpg
៧. ឆកសមុទ្រ Bay Of Island :
churchofgoodshepherdlaketekaposouthislandnewzealandBay Of Island គឺជាកន្លែងមួយ ដែលអ្នកគួរតែទៅកម្សាន្ដ ប្រសិនបើអ្នកទៅកាន់ប្រទេស New Zealand។ នេះគឺជារមណីយដ្ឋានដ៏ល្បីមួយ ដែលមានប្រជុំកោះចំនួន១៤៤កោះនៅទីនោះ ថែមទាំងមានឆ្នេរសមុទ្រដ៏ល្អល្អះជាច្រើន និងជាឆកសមុទ្រដ៏ស្ងាត់ជ្រងំ សម្រាប់ជីវិតឯកជន និងមានសត្វសមុទ្រជាច្រើន រស់នៅទីនោះ។
https://i1272.photobucket.com/albums/y389/domneng/Newzealand/churchofgoodshepherdlaketekaposouthislandnewzealand_zpsa9ce145c.jpg
៨. ភ្នំ Mount Cook :
mount-cook-in-new-zealand_1680x1050_47954Mount Cook ឬ Aoraki គឺជាភ្នំដែលខ្ពស់ជាងគេបំផុតនៅ New Zealand ដែលមានកម្ពស់រហូតដល់ទៅ៣,៧៥៤ម៉ែត្រ ស្ថិតនៅតំបន់ភ្នំ Alps ភាគខាងត្បូងនៃទីក្រុង Canterbury។
https://i1272.photobucket.com/albums/y389/domneng/Newzealand/mount-cook-in-new-zealand_1680x1050_47954_zpsf0976291.jpg
៩.ឧទ្យានជាតិ Westland Tai Poutini :
prop-img-full-h6woenso-n4b9z9b3ynswឧទ្យានជាតិនេះ ស្ថិតនៅឆ្នេរខាងលិចនៃកោះខាងត្បូង New Zealand។ ដោយត្រូវបានគេរកឃើញនៅឆ្នាំ១៩៦០ ទីនេះមានវិសាលភាពផ្ទៃដី ប្រមាណ១,១៧៥គីឡូម៉ែត្រក្រឡា។ Franz Josef Glacier និង Fox Glacier គឺជារមណីយដ្ឋានទេសចរណ៍ដ៏ប្រជាប្រិយ មានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិ Westland នេះដែរ។ ឧទ្យាននេះ ផ្ដល់ឱកាសឱ្យមានការបរបាញ់សត្វក្ដាន់ក្រហម Chamois និង Tahr ហើយឧទ្ធម្ភាគចក្រ ក៏ត្រូវគេអនុញ្ញាតិឱ្យចូលទៅក្នុងតំបន់ភ្នំ ដែលមិនអាចចូលទៅដល់បាន។
https://i1272.photobucket.com/albums/y389/domneng/Newzealand/prop-img-full-h6woenso-n4b9z9b3ynsw_zps68266c96.jpg
១០. ឧទ្យានជាតិ Tongariro :
Tongariroឧទ្យានជាតិ Tongariro គឺជាឧទ្យានចំណាស់ជាងគេបំផុតនៅ New Zealand ដែលស្ថិតនៅកោះខាងជើងភាគកណ្ដាល។ ឧទ្យាននេះ ត្រូវបានទទួលស្គាល់ដោយ អង្គការយូណេស្កូ ថាជាតំបន់បេតិកភណ្ឌពិភពលោកបែបវប្បធម៌ និងធម្មជាតិចម្រុះ។ ឧទ្យាននេះមានផ្ទៃដីសរុបប្រមាណ៧៩៥.៩៨គីឡូម៉ែត្រការ៉េ។ Tongariro គឺជាឧទ្យានជាតិទី៤ ដែលគេបង្កើតឡើងនៅលើពិភពលោក។ ឧទ្យាននេះមានភ្នំភ្លើង៣មិនទាន់ផ្ទុះនៅឡើយ គឺភ្នំ Ruapehu, Ngauruhoe និង Tongariro ដែលស្ថិតនៅកណ្ដាលឧទ្យាននេះតែម្ដង៕
https://i1272.photobucket.com/albums/y389/domneng/Newzealand/Tongariro_zps36574645.jpg
មតិយោបល់