ព័ត៌មានសិល្បៈ និងកម្សាន្ត

អតីត​តារា​សម្តែង​រឿង​នាង Debbie ដូច​យាយ​ធ្មុប​ខណៈ​ដែល​សុដន់​រង​ការខូចខាត​

​ខណៈ​ដែល​ខ្ញុំ​មើល​ទៅ​កញ្ចក់ ខ្ញុំ​មាន​អារម្មណ៍​ដូចជា​អាក្រក់ និង​ដូច យាយ​ធ្មុប នេះ​បើ​តាម​សម្តី​របស់ Debbie​។​
​នាង Debbie រស់នៅ​ទីក្រុង ឡូអេ​ន​ជើ​ឡេស សហរដ្ឋអាមេរិក បាន​សម្រេចចិត្ត​ធ្វើការ​វះកាត់ សុដន់ កាលពី ១៥ ឆ្នាំ មុន ខណៈ​ដែល​នាង​ជា​តារា​សម្តែង​។​ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ ក្រោយមក ការវះកាត់​នេះ​បាន​ក្លាយ​ជា​ដំបៅ​ក្លាយ​​បង្ករ​ជា​ស្នាក់​ស្នាម​ដល់​សុដន់​នាង​។​

​ប្រភពព័ត៌មាន The Sun បាន​ចុះ​បង្ហាញ ឲ្យដឹងថា ស្ត្រី​រូប​នេះ​បានធ្វើការ​ស្វះស្វែង​រក​ជំនួយ​ពី Vik Vijh ដែល​ជា​សោ​ភ​ណ្ឌ វិទូ និង​ជា​វេជ្ជបណ្ឌិត ដឹកនាំ​វះកាត់​ឈានមុខ​​នៅក្នុង​ចក្រភព​អង់គ្លេស នៅ​ចន្លោះ​កម្មវិធី Last Chance Salon ដែល​នឹង​ចាក់​ផ្សាយ​ជា​ផ្លូវការ​នៅ​ខែ ក្រោយនេះ​។​
https://i1272.photobucket.com/albums/y389/domneng/mom_zps299a7b5e.jpg
​នាង Debbie បាន​ចែកចាយ​កម្មវិធី​នោះ ហើយ​នាង​តែងតែ​ជូនពរ​ដល់​ខ្លួនឯង ឲ្យមាន​សុដន់​សិច​ស៊ី ប៉ុន្តែ ឥឡូវ​នេះ​នាង​ពិតជា​ធុញ ជាមួយនឹង​រាងកាយ​របស់​ខ្លួន​ណាស់ ដែល​មើល​ទៅ​ដូច​ជា​ចោរ​បាន​លួច​ដើមទ្រូង​របស់​នាង​មួយ​ចំហៀង​បាត់​ចឹង​។​នាង​បាន​បន្តទៀតថា មកទល់​នឹង​ពេលនេះ នាង​មិន​ទាន់​ស្វែងរក វេជ្ជបណ្ឌិត​ណា​ម្នាក់ ដែល​អាច​ជួយ​វះកាត់ បំបាត់​បញ្ហា​របស់​នាង​ឡើយ​។​

​អតីត​តារា​ស្រី​ដែល​ជា​អ្នក​ថតកុន​រូបនេះ បាន​និយាយថា នាង​ពិតជា​សង្ឈឹម​មាន​នរណា​ម្នាក់ ជួយ​ដោះស្រាយ​បញ្ហា​របស់​នាង ដែល​មាន​រាល់ថ្ងៃនេះ និង​មាន​អារម្មណ៍​ថា​ពិភពលោក​នឹង​ផ្លាស់ប្តូរ ដោយ​ប្រែក្លាយ​ជា​មនុស្ស​ថ្មី នៅ​ថ្ងៃ​ណាមួយ​៕​

មតិយោបល់