ព័ត៌មានជាតិ

Ronaldo បញ្ជាក់​ថា​មិន​បាន​កុហក​មិត្តស្រី ស្រប​ពេល​ក្លិប​ខ្លួន​ទទួលភ្ញៀវ​ដែល​ខ្លួន​ធ្លាប់​ចាញ់​យប់​នេះ​

​តារា​បាល់ទាត់ Cristiano Ronaldo បានបញ្ជាក់​ថា គាត់​មិន​បាន​ភូតកុហក​ជាមួយនឹង​មិត្តស្រី Irina Shayk នោះទេ​។​
​តារាបាល់ទាត់​របស់​ក្លិប Real Madrid រូបនេះ បាន​លេច​ពាក្យ​ចរាម​អារាម​ថា មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​តារា​ម៉ូ​ដែល Andressa Urach សញ្ជាតិ ប្រេ​ស៊ីល ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​បវរកញ្ញា BumBum នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន​របស់ The Sun ចុះផ្សាយ​។​
https://i1272.photobucket.com/albums/y389/domneng/showbiz-cristiano-ronaldo-1_zpsaaf14746.jpg
Ronaldo បាន​និយាយថា គាត់​ពិតជា​សប្បាយរីករាយ​ណស់ ដោយ​រូបភាព​របស់ខ្លួន​មាន​នៅ​លើ​អន​ឡា​ញ និង​ជា​លើកដំបូង​ដែល មាន​សំនួរ និង​ពាក្យ​ច​ចាម​អារាម​ចោទ មកលើ​ខ្លួន ថា ពិតជា​មាន​ទំនាក់ទំនង​ជាមួយ​នឹង បវរកញ្ញា BumBum នោះ​។​
​សម្តី​របស់​នាង Urach បាន​និយាយ​កាលពី​មុន​ថា “​គាត់​បាន​ខ​ល​ហៅ​ខ្ញុំ និង​សុបិន្ត​ចង់ឃើញ Bum កាលពី​រាត្រី​កន្លងទៅ​”​។ ពេលដែល​យើង​បាន​ជួបគ្នា​នៅ​សណ្ឋាគារ បាន​សំឡឹង​ត្របាញ់​រកគ្នា ហើយ​ឈានដល់​ឡើង​លើ​គ្រែ​។​សម្តី​របស់​តារា​ម៉ូ​ដែល​សញ្ជាតិ ប្រេ​ស៊ីល ដែល​បាន​លើកឡើង​ពី​ពេល​កន្លងទៅ​នេះ បាន​បន្តថា រាងកាយ​របស់គាត់​អស្ចារ្យ​(Ronaldo) ដូច​ជា​ព្រះ​ក្រិច​ចឹង​។​

​ទោះបីជា​យ៉ាងណា Ronaldo បាន​ធ្វើ​ការអះអាង​ថា ខ្លួន​មិន​បាន​ឡើង​គ្រែ ឬ​លួច​ផិត​ក្បត់ មិត្តស្រី​ខ្លួន​ឡើយ វា​គ្រាន់តែ​ជា​បទ​សម្ភាស ជាមួយនឹង​អ្នកកាសែត​អេ​ស្ប៉ាញ​តែប៉ុណ្ណោះ ។​
Ronaldo ក៏​ធ្លាប់​មាន​កូនប្រុស​មួយឆ្នាំ ជាមួយនឹង មិត្តស្រី​ខ្លួន​ផងដែរ ។​ប្រភព​ព័ត៌មាន​ថ្មី​នេះដែរ Ronaldo សង្ឈឹមថា នឹង​មាន​កូនស្រី ជាមួយនឹង Shayk ។​
​គួរ​បញ្ជាក់​ផង​ដែរ ក្លិប Real Madrid នឹង​ទទួល​ភ្ញៀវ Borussia Dortmund វេលា​ម៉ោង ២០ និង ៤៥ នាទី ដែល​ត្រូវ​នឹង​ម៉ោង​នៅ​កម្ពុជា​វេលា​ម៉ោង ១ និង ៤៥ នាទី យប់​នេះ ពោល​គឺ​ចំ​ព្រឹក​ថ្ងៃ​ទី ១ ខែ ឧសភា ឆ្នាំ ២០១៣ ៕

មតិយោបល់