ព័ត៌មានជាតិ

យុវជនម្នាក់ ចង.កសម្លាប់ខ្លួនក្នុងបន្ទប់ទឹក បង្កការភ្ញាក់ផ្អើល

តាកែវៈ យុវជនម្នាក់ បានចង.កសម្លាប់ខ្លួនបានសម្រេចនៅក្នុងបន្ទប់ទឹក បានបង្កការភ្ញាក់ផ្អើលដល់បងប្អូនអ្នកស្រុកអ្នកភូមិមកចោមរោមមើល វេលាម៉ោង៦ព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិស្នោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ស្ត្រីជាម្ដាយជនរងគ្រោះ បានប្រាប់ឲ្យដឹងថា កូនប្រុសគាត់មានឈ្មោះ ហួង វណ្ណា អាយុ២៥ឆ្នាំ រស់នៅជាមួយគាត់ មានជំងឺសរសៃប្រសាទរ៉ាំរ៉ៃ ជាប់ខ្លួនជាយូរណាស់មកហើយ ហើយនៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ កូនប្រុសគាត់បាននិយាយជាមួយគាត់ថា ម៉ែឲ្យគ្រូពេទ្យមកមើលខ្ញុំ ឬក៏ឲ្យមកសម្លាប់ខ្ញុំ? ពេលនេះ បាត់គ្រូពេទ្យទៅណាហើយ គាត់ក៏សួរថា កូនឯងលេបថ្នាំហើយនៅ? គេឆ្លើយថា លេបហើយ ប៉ុន្តែមិនដឹងជាអ្នកណាមកនិយាយជាមួយខ្ញុំនៅលើក្បាល ព្រមទាំងនិយាយថា ម៉ែ!កូនប្រហែលមិនរស់ទេ តែគាត់មិនចាប់អារម្មណ៍សម្តីដែលកូននិយាយនោះទេ។ លុះព្រឹកឡើង ក៏ប្រទះឃើញកូនគាត់ចងកសម្លាប់ខ្លួន មិនដឹងពីពេលណានៅក្នុងបន្ទប់ទឹកស្លាប់បាត់ទៅហើយ ។

បន្ទាប់ពីហេតុការណ៍នេះកើតឡើង សមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ និងបានធ្វើការពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែន។ បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕

111-660x330222

មតិយោបល់