ព័ត៌មានជាតិ

រមណីយដ្ឋានមហាអនុតំបន់ ប្រទេសអ៊ីតាលី គួរឱ្យគយគន់

ចាប់តាំងពីឆ្នាំ១៩៩៦ មកទល់នឹងពេលបច្ចុប្បន្ន អ៊ីតាលី មានអត្រាកំណើនប្រជាជន កើនឡើងរហូតដល់ចំនួនជាង៦០លាននាក់។ អាចចាត់ទុកថា ជាប្រទេសមួយនេះ មានដង់ស៊ីតេប្រជាជនច្រើន គួរសម និងជាប់ចំណាត់ថ្នាក់លេខ២៣ នៅក្នុងចំណោមបណ្តាប្រទេស ដែលមានកំណើនធនធានមនុស្ស ច្រើនជាងគេបំផុត នៅជុំវិញពិភពលោក។

ទន្ទឹមនឹងនោះ អ៊ីតាលី ជាប្រទេសមួយ ដែលកំពុងមានប្រជាប្រិយភាពខ្លាំង ខាងវិស័យទេសចរណ៍ ដ៏សម្បូរបែប ខណៈពេល លំហូរចូលនៃភ្ញៀវទេសចរ កើនឡើងយ៉ាងគំហុក រហូតដល់រាប់លាននាក់ ក្នុងមួយឆ្នាំៗ ដោយមកដល់បច្ចុប្បន្ននេះ មានមនុស្សម្នាចូលទៅកម្សាន្ត ច្រើនជាងរាល់ឆ្នាំ សុទ្ធសឹងមកពីតំបន់នានា ស្ទើរគ្រប់ប្រទេសជុំវិញពិភពលោក។

សក្តានុពលទេសចរ ដែលញ៉ាំងឱ្យប្រទេសនេះ មានប្រជាប្រិយភាព គឺពឹងផ្អែកលើវិស័យទេសចរណ៍ ដោយហេតុថា ប្រទេសអ៊ីតាលី សម្បូរទៅដោយទីរមណីយដ្ឋានទេសចរណ៍ ប្រជុំគ្នាយ៉ាងច្រើន ហើយកន្លងមក ធ្លាប់បានជាប់ឈ្មោះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ច្រើនជាងគេទៀតផង។

អ៊ីតាលី មានងារជាប្រទេសមួយ ដែលសុទ្ធសឹងតែមានអាហារហូបចុក ឈ្ងុយឆ្ងាញ់ពិសារគ្រប់តំបន់ ក៏ដូចជាសម្បូរទៅដោយរោងមហោស្រព ភាពយន្ត របាំ តន្រ្តី វប្បធម៌ ទីក្រុងទំនើបៗ ជាច្រើន រួមទាំងឆ្នេរសមុទ្រស្រស់ស្អាត អមដោយ ដងទន្លេដាច់កន្ទុយភ្នែក និងជ្រោះជ្រងជ្រលងដងអូរ ច្រើនអនែក។ លើសពីនេះ ប្រទេសអ៊ីតាលី មានស្ថានភាពដីខ្ពស់ជាងគេ ហើយថែមទាំងមានអាកាសធាតុ និងបរិស្ថានស្រស់ស្អាត បែបធម្មជាតិ ទៀតផង។

ដូចដែលបានរៀបរាប់ខាងដើម អាចស្តែងឱ្យឃើញថា អ៊ីតាលី បានក្លាយជាប្រទេសដ៏មានប្រជាប្រិយភាព ក្នុងការលួងលោមបបោសអង្អែលអារម្មណ៍ បណ្តាភ្ញៀវទេសចរ និងផ្តល់ការចងចាំបង្កប់នូវអនុស្សាវរីយ៍ល្អៗ សម្រាប់ឱ្យភ្ញៀវ ដែលបានអញ្ជើញទៅកម្សាន្ត អាចពាំនាំយកមករ៉ាយរ៉ាប់ប្រាប់ញាតិសណ្តាន ក្រោយពីត្រលប់ទៅកាន់ប្រទេសកំណើតខ្លួនវិញ។

ជាក់ស្តែង បណ្តាតំបន់កម្សាន្តនៅក្នុងប្រទេសនេះ គឺមានដូចជា ទីក្រុង រ៉ូម ដែលជាប់ចំណាត់ថ្នាក់ទី៣៩ នៅលើពិភពលោក នៅមានទីប្រជុំជន កូឡូហ្សៀម និងសារមន្ទីរវ៉ាទីកាង វាអាចជួយស្រូបទាញភ្ញៀវទេសចរ ឱ្យកើនជាប្រចាំ ចាប់ពី៧លាននាក់ ទៅដល់ ១០លាននាក់ក្នុង១ឆ្នាំៗ។

ជាងនេះទៅទៀត ក៏នៅមានទីក្រុងមីលែន មួយផ្សេងទៀត ដែលអាចចាត់ទុកថា បានរួមចំណែកបង្កើនប្រភពចំណូលជាតិ តាមរយៈការកៀងគរវិនិយោគិនជាតិ និងអន្តរជាតិមកកាន់តំបន់នេះ ដើម្បីបង្កើតពាណិជ្ជកម្ម។ ពិសេស សម្បូរទៅដោយពាណិជ្ជករសញ្ជាតិអាមេរិកកាំងជាច្រើន មកបើករបររកទទួលទាន មានដូចជា ក្លឹបកម្សាន្ត បារ៍រាត្រី ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺផ្សារទឹកដែលគេចូលចិត្តជិះទូកកម្សាន្ត និងដើរផ្សារទំនើបទិញទំនិញ មានគុណភាពខ្ពស់។

គួរបញ្ជាក់ថា ក្រៅពីតំបន់ប្រជាប្រិយភាពទាំង៣ខាងលើនេះ ប្រទេស អ៊ីតាលី ក៏នៅមានមហាអនុតំបន់រមណីយដ្ឋានច្រើនផ្សេងទៀត រួមមាន ទីក្រុងវ៉េនីស ផ្ល័ររ៉េន ថូរីន ណេផល ផាឌូល ប៊ូឡូហ្គាណា ព័ររ៉ូហ្គា និងហ្គីនៀ សុទ្ធសឹងជារមណីយដ្ឋានរណបទីក្រុងធំៗ ដែលកំពុងត្រូវបានអភិរក្ស និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវសក្តានុពលទេសរណ៍ ប្រចាំតំបន់របស់ខ្លួន ផងដែរ៕
https://i1272.photobucket.com/albums/y389/domneng/Italy/14_26_4-Trevi-Fountain-Rome-Italy_web_zps43b97ce4.jpg
https://i1272.photobucket.com/albums/y389/domneng/Italy/italy_ditfasihonshow_alfaromeo11_zps4afdcc02.jpg
https://i1272.photobucket.com/albums/y389/domneng/Italy/river-2_zpsab1b42d2.jpg
https://i1272.photobucket.com/albums/y389/domneng/Italy/p1000381_zps1b6eb0f5.jpg
https://i1272.photobucket.com/albums/y389/domneng/Italy/1152_12966321354-tpfil02aw-6097_zps5db183a5.jpg
https://i1272.photobucket.com/albums/y389/domneng/Italy/92788-050-AAE652DD_zpsbc63cc7a.jpg
https://i1272.photobucket.com/albums/y389/domneng/Italy/cafe-italy-lifestyle-migorado-paris-places-Favimcom-49556_zps4ebe6d59.jpg
https://i1272.photobucket.com/albums/y389/domneng/Italy/enice_zpsc0c470be.jpg
https://i1272.photobucket.com/albums/y389/domneng/Italy/i60158591_zps99d9408e.jpg
https://i1272.photobucket.com/albums/y389/domneng/Italy/image109_zpsd45b4e6a.jpg

មតិយោបល់