នៅរាត្រីរំលងអធ្រាត្រយប់នេះ ត្រូវនឹងថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៣ ក្លិប Bacelona និងទទួលភ្ញៀវដែលខ្លួនធ្លាប់ចាញ់ Bayern Munich ដោយគ្រាប់បាល់ 4-0 កាលពីជំនួបជើងទី ១ លើទឹកដី Bayern Munich វេលាម៉ោង ១ និង ៤៥ នាទីដែលជាម៉ោងនៅកម្ពុជា។
https://i1272.photobucket.com/albums/y389/domneng/0131381187496100_zps135bbeb1.jpg
សម្រាប់រាត្រីនេះ ក្លិប Bacelona នឹងត្រូវធ្វើការងារធ្ងន់ បន្ទាប់ពីក្លិប Real Madrid បានធ្លាក់ ចេញពីព្រឹត្តិការណ៍ Champions League ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងជំនួបជើងទី ២ កាលពីរាត្រីទៀបភ្លឺព្រឹកមិញ ។
Bacelona ជំនួបជើងជាមួយនឹង Bayern Munich ដែលជាការជួបគ្នាលើកទី ២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ហាក់បីដូចជាសង្ឈឹមតិចណាស់ ថានឹងអាចបំបាក់ក្លិប Bayern Munich បាន ទោះជាបំបាក់បានតែមិនសង្ឈឹមថាឈ្នះដោយគ្រាប់បាល់ 5-0 នោះទេ បើក្នុងករណីរកគ្រាប់បាល់ បាន 4-0 ក៏ក្លិប Bacelona ធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ Champions League។
Bayern Munich បើសិនរាត្រីនេះឈ្នះ ក្លិប Bacelona ខ្លួននឹងឡើងទៅជួបជាមួយនឹង Dortmund ដែលកំពុងត្រៀមខ្លួនចាំនៅវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅលើទឹកដីអង់គ្លេស៕
មតិយោបល់