ណានជីង:ទឹកជំនន់និងការរអិលបាក់ដីដែលបង្ករឡើងដោយភ្លៀងធ្លាក់ដ៏ជោគជាំបានសម្លាប់ប្រជាជនក្នុងតំបន់ដល់ទៅ 6 នាក់និងបណ្តាលឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋជាង 420000 នាក់ផ្សេងទៀតនៅក្នុងតំបន់ភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃច័ន្ទនេះ។
គិតមកត្រឹមថ្ងៃច័ន្ទម៉ោង 7 យប់មនុស្សស្លាប់កើនដល់6នាក់និងរបួស 14 នាក់។វាបានបង្កឲ្យមានការផ្លាស់ប្តូរទីកន្លែងរស់នៅរបស់ប្រជាជានជាង 17200 នាក់រលំផ្ទះជាង 270 ខ្នងនិងធ្វើឲ្យដីស្រែជាង 12000 ហិចតារងការខូចខាត។ក្រោយការវិភាគរបស់អ្នកជំនាញសេដ្ឋកិច្ចបានឲ្យដឹងថាចំនួនទឹកប្រាក់ដែលខាតបង់ពីការគ្រោះមហន្តរាយធ្លាក់ភ្លៀងលើកនេះមានប្រមាណជាជាង 69 លានយ័ននិងត្រូវជា 11 លានដុល្លារអាមេរិក។
អជ្ញាធរក្នុងស្រុកកំពុងស្ថិតនៅក្នុងការជួយសង្គ្រោះនៅឡើយដើម្បីជម្លៀសប្រជាជនឲ្យបានចាកចេញពីតំបន់ដែលរងការប៉ះពាល់៕
https://i1272.photobucket.com/albums/y389/domneng/China%205/132350870_11n_zps5eef8702.jpg
https://i1272.photobucket.com/albums/y389/domneng/China%205/d4bed9d5345512e9f0741d_zps9a74e969.jpg
មតិយោបល់