រតនគិរីៈ នារីវ័យ១៩ឆ្នាំម្នាក់ ចងកសម្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័ម ដោយសារតែខឹងម្តាយវាយ១រំពាត់ព្រោះទៅដេកជាមួយសង្សារអស់រយៈពេល១ឆ្នាំ ដោយមិនបានសែន ឬរៀបការតាមប្រពៃណី។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិកកញ្ជូរលើ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។
សពនារីដែលស្លាប់មានឈ្មោះ រម៉ាម ញឹប ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិកាចក់ សញ្ជាតិខ្មែរ បានចងកសម្លាប់ខ្លួនជាប់នឹងដើមស្វាយ ដោយសារខឹងម្តាយវាយ១រំពាត់ ព្រោះទៅដេកជាមួយសង្សារអស់រយៈពេល១ឆ្នាំ ដោយមិនបានសែន ឬរៀបការតាមប្រពៃណី។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសព និងធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់