ព័ត៌មានជាតិ

កីឡាករ Javier Zanetti របស់ Inter Milan នឹង​ចាក់ចេញ​ពី​ទីលាន ៦ ខែ ដោយសារ​របួស​

​ប្រធាន​ក្រុម​របស់​ក្លិប Inter Milan លោក Javier Zanetti បាន​ធ្វើ​ការវះកាត់​សរសៃពួរ​ជើង ទទួលបាន​ជោគជ័យ និង​ចេញ​ក្រៅ​ទីលាន​សម្រាប់​រយៈពេល ៦ ខែ​។​
​តារា​បាល់ទាត់ វ័យ ៣៩ ឆ្នាំ សញ្ជាតិ​អា​ហ្សង់​ទីន បានរ​ហែក​សរសៃពួរ​ជើង​ខាងឆ្វេង ខណៈ​ដែល​ការប្រកួត​ធ្វើឡើង​កាលពី​ថ្ងៃអាទិត្យ ក្នុង​ក្របខណ្ឌ Serie A ដោយ​បំបាក់​ក្លិប Palemo ដោយ​គ្រាប់​បាល់ 1-0 ។​
https://i1272.photobucket.com/albums/y389/domneng/Zanetti_2937062_zpsfd284289.jpg
​វេជ្ជបណ្ឌិត Franco Benazzo បាន​ប្រាប់​ដល់​គេហទំព័រ​ក្លិប Inter Milan ថា ការវះកាត់​បញ្ហា​សរសៃពួរ​ជើង​ខាងឆ្វេង​របស់​កីឡាករ Javier Zanetti គឺ​ទទួលបាន​ជោគជ័យ ។​
​នៅពេល​ដែល​សួរ​ថា​រយៈពេល​ប៉ុន្មាន​ដែល​កីឡាករ​រូបនេះ ត្រូវការ​សម្រាក់​នោះ​? បញ្ហា​នេះ​វា​អាស្រ័យ​លើ ៣ សប្តាហ៍​ទៀត​ទៅ​តាម​ស្ថានភាព​ជំងឺ ដោយ​កីឡាករ​រូប​នេះ​មិន​អាច​ដើរ​បាន​ទេ ។​ម្យ៉ាងវិញទៀត អាច​នឹង​ឈាន​ដល់​ការ​សម្រាក់​រហូតដល់​ទៅ ៦ ខែ ទើប​មាន​សកម្មភាព​ឡើងវិញ​។​

​លោក​បាន​បន្ថែមទៀតថា គាត់​មិន​អាច​កម្រើក និង​ធ្វើ​ចលនា​បាន​ទេ​នាពេលនេះ ត្រូវតែ​ដាក់​ជើង​ឲ្យ​នឹងថ្កល់ ទើប​វា​នឹង​មាន​ប្រសិទ្ធភាព​ក្នុង​ពេល​ឆាប់ៗ​៕​

មតិយោបល់