ព័ត៌មានជាតិ

សមត្ថកិច្ច២នាក់រងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗបន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្តបត់ឆ្លងផ្លូវ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយរថយន្តនិងម៉ូតូបណ្តាលឲ្យមន្ត្រីប៉ូលិស២នាក់រងរបួស នាវេលាម៉ោង៧និង០០យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ទីតាំងស្ថិតនៅមុខវត្តជើងឯក តាមបណ្តោយផ្លូវ២១៧ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញសមត្ថកិច្ច២នាក់ជិះម៉ូតូម៉ាកលែតមួយគ្រឿងពណ៍ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ 1GS-3844 បើកបរក្នុងទិសដៅពីត្បូងទៅជើងរហូតមកដល់ចំណុចកើតហេតុបានបុកជាមួយរថយន្តមួយគ្រឿងម៉ាកSCION ពាក់ស្លាកលេខ ភ្នំពេញ 2AW-6574 កើកបរដោយស្រ្តីម្នាក់ដែលបានបើកបត់ចូលវត្តវត្តជើងឯកបណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ដូចជាជំនាញបានចុះវាស់វែងយកសម្ភារទាំងសងខាងរក្សាទុកដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់