ព័ត៌មានជាតិ

Facebook លាក់កំបាំង​នៃ​ការលាឈប់​ប្រធាន​គណនេយ្យ​

​ខណៈពេលដែល​បណ្ដាញ​សង្គម Facebook ប្រកាស​បង្ហាញ​ពី​របាយការណ៍​ប្រាក់ចំណូល​នៅ ក្នុង​ត្រីមាស​ដំបូង​នៅក្នុង​ឆ្នាំ ២០១៣ Facebook ក៏បាន​ប្រកាស​ឲ្យ​ដឹងផង​ដែរ​ថា លោក David Spillane លាឈប់​ពី​តំណែង​។​
​លោក David Spillane ជា​ប្រធាន​គណនេយ្យ​របស់​បណ្ដាញ​សង្គម Facebook នឹងត្រូវ​លាឈប់​ពី​តួនាទី​នៅ​ថ្ងៃទី ១០​ខែឧសភា ឆ្នាំ ២០១៣ ខាងមុខនេះ ហើយ​អ្វីដែល​ចំឡែក​នោះ​គឺថា បណ្ដាញ​សង្គម Facebook មិនមាន​ធ្វើការ​ពន្យល់​អំពី​មូលហេតុ​នៃ​ការលក់​លាឈប់​របស់លោក Spillane នោះទេ​។​
​បណ្ដាញ​សង្គម Facebook គ្រាន់តែ​បានបញ្ជាក់​ថា បន្ទាប់ពី​លោក Spillane លាឈប់ លោក Jas Athwal នឹងត្រូវ​ចូលកាន់​តំណែង​ជំនួស​។​
​គួរបញ្ជាក់​ផងដែរ​ថា បើ​យោងតាម​គណៈកម្មការ​មូល​ប​ត្រ និង​រូ​បិ​ប័ណ្ណ​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា លោក Spillane នៅសល់​ភាគហ៊ុន​ចំនួន ១៦០.០០០ ក្រោយពី​ការលក់​លើកចុងក្រោយ​កាលពី​ខែមករា​៕

Facebook_Google_ios_screen-580-75

មតិយោបល់