ព័ត៌មានជាតិ

ស្លាប់ទាំងពីរនាក់ភ្លាមៗនៅស្រុកកៀនស្វាយ

កណ្តាល: ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទីមានករណី
គ្រោះថ្នាក់ចរាចរណ៍ មួយករណីកើតឡើង នៅលើផ្លូវជាតិលេខ១ ក្នុងគីឡូម៉ែត្រលេខ
៣៩-៤០ចំណុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុក
កៀនស្វាយ ខេត្តកណ្តាល បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ភ្លាមៗ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថានៅមុនពេលកើតកើតហេតុខាងលើមាន រថយន្តម៉ាក SANG YONG ISTANA ពណ៍ស ប្រភេទដឹកអ្នកដំណើរធុនតូច ពាក់ស្លាកលេខ ភ្នំពេញ2U-2359បើកបដោយមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនដែលបើកមានទិសដៅ ពីអ្នកលឿងទៅភ្នំពេញ លុះពេលមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូម៉ាកHONDA DREAM 125ពណ៍ខ្មៅ ពាក់
ស្លាកលេខ ភ្នំពេញ1BL-4963។ បើកបរដោយ ឈ្មោះខឹម មករា ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាដកនិងឌុបឈ្មោះ ភុំ ដារ៉ាភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិព្រែកតាកែវ២ឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល។
ជិះជាមួយគ្នា ដែលបើកបរមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់អ្នកជិះម៉ូតូទាំង០២នាក់។ក្រោមពីកើតហេតុ
សាកសពទាំង០២
នាក់និងសមត្ថកិច្ចបានប្រគល់ឲ្យគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកម៉ូតូនិងរថយន្តបានយកមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋានស្រុក តាមនីតិវីធី៕

 

មតិយោបល់