ព័ត៌មានជាតិ

Stephan El Shaarawy មាន​គម្រោង​បញ្ចប់​អាជីប​បាល់ទាត់​នៅ AC Milan

​កីឡាករ AC Milan លោក Stephan El Shaarawy បាន​និយាយថា គាត់​ពេញចិត្ត និង​ចំណាយពេល​ចូលនិវត្តន៍ ក៏ដូចជា​បញ្ចប់​អាជីព​របស់​ខ្លួន​នៅ Rossoneri ទោះបីជា​មាន​ការពេញចិត្ត​ពេញ​ថ្លើម​ពី​ក្លិប​ផ្សេង​ក៏ដោយ​។​

​អតីត​តារាបាល់ទាត់​របស់​ក្លិប Genoa starlet គឺ​ស្ថិតនៅក្នុង​កុងត្រា​នៅ San Siro រហូតដល់​ឆ្នាំ ២០១៨ ប៉ុន្តែ​គាត់​ក៏​មាន​ការចាប់អារម្មណ៍​ពី​ក្លិប ធំៗ​នៅ Serie A ក្នុងនោះ​មាន​ក្លិប Borussia Dortmund និង Manchester City​។​
https://i1272.photobucket.com/albums/y389/domneng/AC-Milan-v-Cagliari-Stephan-El-Shaarawy_2834926_zpsffb330dc.jpg
​នាយក​គ្រប់គ្រង​របស់​ក្លិប Milan លោក Adriano Galliani នៅ​ពេល​ថ្មីៗ​នេះ បាន​និយាយថា El Shaarawy នៅពេលនេះ​គឺ​មិន​មាន​លទ្ធភាព​ពោលគឺ​មិនទាន់​មាន​តម្លៃ​ខ្ពស់កបពពក ព្រោះ​គាត់​ជា​កីឡាករ​វ័យក្មេង ដែល​និយាយឲ្យចំ​ទៅ គឺ​មិន​បង្ហាញ តម្លៃ​សម្រាប់​លក់​។​

​ចំណែក​កីឡាករ El Shaarawy បាន​ប្រាប់​ដល់ Gazzetta dello Sport ថា ខ្ញុំ​មាន​អារម្មណ៍ល្អ​ណាស់ ដែល​បាន​ស្នាក់នៅ​ជាមួយ​នឹង Milan និង​សង្ឈឹមថា និង​ស្នាក់​នៅ​រហូត​ដល់​បញ្ចប់​អាជីព​នៅក្នុង​ក្លិប​នេះ​តែម្តង ។​កីឡាករ​រូបនេះ​បាន​បន្តថា លោក​ក៏​បាន​ឭ Galliani និយាយ​អំពី​ខ្ញុំ​ដែរ ដែល​ក្លិប​មិន​ចង់​លក់​ខ្ញុំ​ទៅឲ្យ​ក្លិប​ផ្សេង​នោះ​៕

មតិយោបល់