ព័ត៌មានសិល្បៈ និងកម្សាន្ត

Kim Hyung Jun មាន​គម្រោង​ចូល​បម្រើ​កងទ័ព​នៅ​ឆ្នាំ ២០១៤

​សមាជិក​ក្រុម SS501 តារាចម្រៀង Kim Hyung Jun នឹង​មាន​គម្រោង​ចូល​បម្រើ​កងទ័ព នៅក្នុង​ឆ្នាំ ២០១៤ ។​
​ភាព​មមារ​ញឹក​ជាមួយនឹង ក្រុម SS501 លោក Kim Hyung Jun បច្ចុប្បន្ន​ជា​តារាចម្រៀង និង​តារា​សម្តែង ដោយ​នៅ​ក្នុង​ឆ្នាំ​នេះ​គាត់​បាន​និយាយថា គឺ​រវល់​មមារ​ញឹក​ណាស់ ឆ្នាំនេះ តាំងពី​គាត់​បាន​ចាប់ផ្តើម​សម្តែង នៅ MBC“Gold, Appear!” (“I Summon You Gold”) ក៏ដូចជា​ផ្សព្វផ្សាយ​ក្នុង​ពេល​ឆាប់ៗ​ជាមួយ​នឹង​រឿង “Actor is Actor”​។​
https://i1272.photobucket.com/albums/y389/domneng/KimHyungJun_zps90060ef3.jpg
​តារា​ចម្រៀង​រូប​នេះ​នៅក្នុង​ដៃ​របស់​ខ្លួន​មាន​កម្មវិធី ជាច្រើន ដែល​ជា​ការប្រគុំ​តន្ត្រី​នៅ Nagoya និង Tokyo ប្រទេស Japan ក្រោម​ប្រធានបទ “Who Am I” ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី ២៩ និង ៣១ ក្នុង​ខែ ឧសភា និង​ថ្ងៃ​ទី ១ ខែ មុថុនា ផងដែរ​។​

​តំណាង​តារាចម្រៀង និង​សម្តែង រូបនេះ​បាន​បញ្ជាក់​ផងដែរ​ថា Kim Hyung Jun នឹង​ចូល​បម្រើ​កងទ័ព នៅ​ឆ្នាំ ក្រោយ ដោយ​ពេល​នេះ​គាត់​កំពុង​ធ្វើ​ការលំបាក​ជាច្រើន​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ ដូច​ជា​ការ​ច្រៀង និង​សម្តែង ដើម្បី​ឲ្យ​សុបិន្ត​ខ្លួន​ក្លាយជា​ការពិត​៕​

មតិយោបល់