កោះBoracay: រដ្ឋាភិបាលរបស់ខេត្ត Aklan ដែលមានកោះដ៏ល្បីឈ្មោះ Boracay ក្នុងចំនោមកោះដែលសម្រស់ស្អាតនានាផ្សេងទៀតលើលោកបានបញ្ជាក់ពីជំហរទុកចិត្តក្នុងការបង្កើននឹងទទួលភ្ញៀវទេសចរណ៍ឲ្យបានដល់ 1,5 លាននាក់សម្រាប់ឆ្នាំ 2013 នេះ។
លោក Gabrielle Calizo-Quimpo ជាអភិបាលរងនៃខេត្ត Aklan បាននិយាយដោយយោងតាមរបាយការណ៍ចុងក្រោយដែលទទួលបានថាភ្ញៀវទេសចរណ៍ទាំងក្នុងស្រុកនិងបរទេសដែលបានមកទស្សនានៅកោះ Boracay របស់ខ្លួនគិតមកត្រឹមថ្ងៃទី 8 ខែមេសានេះគឺមានចំនួនទៅដល់ 357000 នាក់ទៅហើយ។ការធ្វើវិភាកទៅលើចំនួនភ្ញៀវទេសចរណ៍ដែលជឿជាក់ថាយ៉ាងហោចណាស់ក៏ខ្លួនទទួលបានចំនួន 350000 នាក់ដែរក្នុងមួយត្រីមាសជារៀងរាល់ឆ្នាំ។
លោកបានបញ្ជាក់បន្ថែមទៀតថាគឺដោយសារតែមានការអភិវឌ្ឍន៍យ៉ាងខ្លាំងដែលមិនធ្លាប់មានពីមុនបានជម្រុញឲ្យហេដ្ឋារចនាសម្ពន្ធជាច្រើនបាននឹងកំពុងសាងសង់ឡើងសម្រាប់ទទួលភ្ញៀវទេសចរណ៍បន្ថែមទៀត៕
https://i1272.photobucket.com/albums/y389/domneng/Boracay/1manny_zpsd9531ce5.jpg
https://i1272.photobucket.com/albums/y389/domneng/Boracay/shangri-la-boracay-resort-and-spa-island-philippines–h-tattoodonkeycom__zpse880452b.jpg
https://i1272.photobucket.com/albums/y389/domneng/Boracay/3-BoracayShangri-lacopy_zps0480532e.jpg
https://i1272.photobucket.com/albums/y389/domneng/Boracay/shangrila-boracay_zpsa41d8aa7.jpg
មតិយោបល់