ព័ត៌មានជាតិ

Microsoft មិន​ចេញ Surface ខ្នាតតូចនៅពេលនេះ​នោះទេ​

នៅមុននេះ មាន​ព័ត៌មាន​ចចាមអារ៉ាម​មួយ​បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន Microsoft កំពុងតែ​ផលិត Surface ខ្នាតតូច​ជាង​មុន​។​
​ប្រភពព័ត៌មាន​ជាច្រើន​បាន​និយាយថា Microsoft នឹង​បង្ហាញ Surface អេក្រង់​តូច​នៅក្នុងពេល​ឆាប់ៗ​នេះ ប៉ុន្តែ​មិនទាន់​ច្បាស់​ពី​កាលបរិច្ឆេទ ព្រោះថា Microsoft កំពុងតែ​សាកល្បង និង​ត្រូវ​និ​ពិ​ត្យ​។​
​ដោយឡែក លោក Richard Shim មកពី NPD DisplaySearch បាន​ឲ្យ​ដឹងថា Surface អេក្រង់​តូច​នឹង​បង្ហាញខ្លួន​នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ ២០១៤ ដើម្បី​ប្រជែង​នឹង Tablet របស់​ក្រុមហ៊ុន​ផ្សេងៗ​។​
​លោក បាន​បន្តទៀតថា ពិតណាស់​ក្រុមហ៊ុន Microsoft នឹង​ផលិត Surface ខ្នាតតូច ព្រោះថា នៅពេលនេះ Microsoft កំពុង​សម្លឹង​រក​ទីផ្សារ Tablet តម្លៃថោក ដូច្នេះ Surface ខ្នាតតូច​នឹងមាន​ពិតមែន​៕

microsoft-surface

មតិយោបល់