របាយការណ៍ថ្មីពីមន្ទីរ Pentagon បាននិយាយថា ចិនចង់ឲ្យរដ្ឋាភិបាលអាមេរិក និងចិនចូលរួមទទួលខុសត្រូវលើការវាយប្រហារតាមរយៈអ៊ីនធើណែត កុំទម្លាក់កំហុសឲ្យគ្នា ព្រោះថាការធ្វើបែបនេះគឺជារឿងដែលមិនទុកចិត្ត។ នេះបើយោងតាមមន្ត្រីជំនាញយោធាមួយរូបបាននិយាយនៅថ្ងៃអង្គារនេះ។
ក្នុងកិច្ចទទួលខុសត្រូវ លោក Wang Xinjun អ្នកស្រាវជ្រាវមួយរូបនៅក្នុងបណ្ឌិត្យសភាវិទ្យាសាស្ត្រយោធានៃកងទ័ពរំដោះប្រជាជាតិចិន បានឲ្យដឹងថា ការទទួលខុសត្រូវរបស់ Pentagon គឺជាការបង្ហាញពីទំនាក់ទំនងល្អជាមួយនឹងចិន ដូច្នេះ Pentagon មិនត្រូវចោទប្រកាន់ដោយគ្មានភស្ដុតាងបែបនេះនោះទេ។
លោក បានបន្ថែមទៀតថា Pentagon មិនត្រូវជឿទុកចិត្តតែនៅលើ IP នឹងសំដីរបស់មនុស្សប៉ុន្មាននាក់ ហើយបង្កសង្គ្រាមពាក្យសំដីជាមួយនឹងចិននោះទេ។
លោក ក៏បាននិយាយទៀតថា ចិន និងសហរដ្ឋអាមេរិកគឺនៅតែជាគោលដៅបន្តនៃការវាយប្រហារដដែល ដូចច្នេះគួរតែសហការគ្នា។ ទាំងពីរប្រទេសចិន និងសហរដ្ឋអាមេរិកគឺជាជនរងគ្រោះនៃឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណែត គួរតែរួមគ្នាដោះស្រាយ។
គួរបញ្ជាក់ផងដែរថា កាលពីចុងឆ្នាំ ២០១២ មានគេហទំព័ររបស់រដ្ឋាភិបាលអាមេរិក រួមទាំងស្ថាប័នធំៗជាច្រើនត្រូវបានរងការវាយប្រហារ នៅពេលនោះ សហរដ្ឋអាមេរិក បានចោទប្រកាន់ថារដ្ឋាភិបាលចិនជាអ្នកបញ្ជាពីក្រោយខ្នង ប៉ុន្តែត្រូវបានចិនឆ្លើយបដិសេធ៕
ព័ត៌មានជាតិ
មតិយោបល់