ព័ត៌មានជាតិ

ជ្រុងមួយនៃរបាយការណ៍រកស៊ីផ្លូវភេទ​នៅក្នុងប្រទេសកូរ៉េ

មុនឆ្នាំ ១៩៨៨ ​របរពេស្យាចារ ត្រូវបានគេចាត់ទុកថាជា​អាជីវកម្មស្របច្បាប់មួយ នៅក្នុងប្រទេសកូរ៉េ ។​ បើទោះបីជាយ៉ាងនេះក្តី ​ខណៈដែលកូរ៉េខាងត្បូង ​ធ្វើ​ជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ Seoul Olympics ​សេវាកម្មសិច មិនត្រូវបាន​​អនុញ្ញាតិ​ឲ្យបើក ដោយគ្មាន​​អាជ្ញាប័ណ្ណនោះឡើយ​។​

បើទោះជាច្បាប់​​ចេញ​​មកហាម​ប្រាមមែនពិត តែ ការបង្កើត និងរបររកស៊ីផ្លូវភេទនេះ កើតឡើង​ដូចផ្សិត ក្នុងតំបន់ផ្សេងគ្នា ​នៅក្នុងប្រទេសកូរ៉េ ។​ នៅក្រោម​ស្លាក់យីហោ កាត់សក់ ម៉ាស្យ៉ា ខារ៉ាអូខេ និង សណ្ឋាគារ ភាគច្រើន ​សុទ្ធតែលាក់បង្កប់នូវរបររកស៊ីផ្លូវភេទ យ៉ាងកំបាំងបំផុត ​​។​
ស្ត្រីរកស៊ីផ្លូវភេទទាំងនោះ ត្រូវបានគេបែងចែកជាពីរថ្នាក់ ​គឺតាម​​រូបរាងស្អាត វ័យ និង សម្រស់ ​និង មានតម្លៃ ថ្លៃ និងថោកតាមនោះ ដោយស្ថិតនៅក្រោម ​ការគ្រប់គ្រង​​អ្នកជួញដូរផ្លូវភេទ របស់ពួកគេ។​

ក្មេងស្រីដែលស្រស់ស្អាត ​អាចជា​តារាម៉ូដែល និង តារា​សម្តែង ត្រូវបានគេ​នាំទៅរួមរ័ក្សជាមួយនឹងអ្នកជំនួញធំៗ ឬមហាសេដ្ឋី ។ រីឯ ស្រ្តីរកស៊ីផ្លូវភេទ ដែលមានតម្លៃថោក ភាគច្រើន ត្រូវបម្រើសេវាកម្មនៅហាងម៉ាស្ស៉ា ហាងកាត់សក់ ខារ៉ាអូខេ ហាងកាហ្វេ ជាដើម ៕​
2014-03-11_143045
2014-03-11_143055

មតិយោបល់