ព័ត៌មានជាតិ

ជនល្មើស​ដែល​រំលោភ​ភ្ញៀវ​ទេសចរណ៍​នៅ​ប្រេ​ស៊ីល​ចេញមុខ​សារភាព​

​ថ្ងៃមុន​អត្ថបទ​ដែល​ដំណឹង​បាន​សរសេរ​ពី​ករណី​រំលោភ​ភ្ញៀវ​ទេសចរណ៍​ស្រី​ម្នាក់​នៅលើ​រថយន្ត​ក្រុង​ក្នុង​ទីក្រុង Rio De Janeiro ដែល​បាន​ធ្វើឲ្យ​រង្គោះរង្គើ​រដល់​ការព្រួយបារម្ភ​របស់​មតិ​ជាតិ​និង​អន្តរជាតិ​នៅ​ពេល​ដែល 2016 ទីក្រុង​នេះ​នឹង​ក្លាយជា​អ្នក​ទទួល​ស្វាគមន៍​ការប្រកួត​បាល់ទាត់​ពិភពលោក​អូឡាំពិក និង​បាល់ទាត់​ពិភពលោក​នា​ឆ្នាំ​ក្រោយ​។​

​ប៉ុន្តែ​មក​ដល់​ថ្ងៃនេះ​យើង​ទើបបាន​ទទួល​ដំណឹង​ថា​ក្មេងប្រុស​ដែល​មាន​អាយុ​ត្រឹមតែ 16 ឆ្នាំ​ម្នាក់​ដែល​សង្ស័យថា​បាន​ប្រព្រឹត្ត​បទល្មើស​នោះ​បាន​មក​សារភាព​ដល់​ស្ថានីយ​ប៉ូលិស​។​រូបគេ​បាន​ប្រាប់​ប៉ូលិស​ទាំង​សោកស្តាយ​ថា​ខ្លួន​បាន​ប្រព្រឹត្ត​នូវ​ទង្វើ​នោះ​មែន​ហើយ​ថែម​ទាំង​និយាយថា​ខ្លួន​បាន​ប្រើប្រាស់​ជាតិ​កូកាអ៊ីន​មុនពេល​ធ្វើ​សកម្មភាព​។​បន្ថែមទៀតថា​នៅពេល​ដែល​កំពុង​ឲ្យ​អ្នកដំណើរ​ដទៃ​ទៀត​ដើរ​ទៅ​ខាងក្រោយ​ឡាន​ហើយ​ខ្លួន​បាន​បញ្ជារ​ឲ្យ​តៃកុង​ឡាន​បើកបរ​បន្ត​ក្នុង​ខ​ណះ​នោះ​ហើយ​ដែល​រូបគេ​បាន​ចាប់​បាន​ស្ត្រី​ជា​ភ្ញៀវ​ទេសចរណ៍​ម្នាក់​មក​រំលោភ​អស់​រយះពេល​ដល់​ទៅ 30 នាទី​៕​

https://i1272.photobucket.com/albums/y389/domneng/2_zpse57a0ad5.jpg

មតិយោបល់