ព័ត៌មានជាតិ

Microsoft៖ Windows Blue បង្ហាញ​ខ្លួ​នៅ​ចុងខែ​មិថុនា​ ​

នៅពេលនេះ​កាន់តែច្បាស់​មែនហើយ សម្រាប់​ព័ត៌មាន​ទាក់ទង​នឹង Windows Blue ដែលជា​ប្រព័ន្ធ​ដំណើរការ​ជំនាន់​ថ្មី​នៃ Windows​។​
​អ្នកស្រី Julie Larson-Green ប្រធាន​អភិវឌ្ឍន៍ Windows 8 បាន​ថ្លែង​នៅក្នុង វេទិកា 2013 WIRED Business Conference នៅក្នុង​ទីក្រុង​ញ៉ូ​យ៉​កថា ប្រព័ន្ធ​ដំណើរការ Windows Blue នឹង​បង្ហាញខ្លួន​នៅ​ចំពោះមុខ​លោកអ្នក​នៅ​ចុងខែ​មិថុនា​។​
​ក្រុមហ៊ុន Microsoft បានដាក់​បង្ហាញ Windows 8 អស់​មួយរយៈ ប៉ុន្តែ​ជា​លទ្ធផល​មិន​ទទួលបាន​ភាពជោគជ័យ​ទាល់តែសោះ ដោយមាន​អ្នកប្រើប្រាស់​ជាច្រើន​មិន​ចូល​ចិត្តនឹង​ប្រព័ន្ធ​ដំណើរការ​មួយ​នេះ​នោះទេ ដូច្នេះហើយ​ទើប Microsoft បង្កើត Windows Blue ដើម្បី​ជាការ​ប៉ះប៉ូវ​នូវ​ចំណុច​ខ្វះ​ខាត់​៕

Julie-Larsson-Green-windows blue

មតិយោបល់