ព័ត៌មានជាតិ

អាសូរណាស់! ក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ ត្រូវឪពុកចុងចាប់រំលោភ ខណៈពេលទៅធ្វើស្មៅចម្ការតែ២នាក់

ក្រចេះ: នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលស្រុកឆ្លូងចាប់ខ្លួនបុរសម្នាក់ ករណីរំលោភសេពសន្ថវ:លើកូនស្រីចុង។

ជនសង្ស័យឈ្មោះ ទេស រស្មី អាយុ ២៦ឆ្នាំ រស់នៅភូមិវាលកន្សែង ឃុំកំពង់ដំរី ស្រុកឆ្លូង ឃាត់ខ្លួនទៅតាមពាក្យបណ្តឹងរបស់ស្រ្តីជាប្រពន្ធ និងជាម្តាយរបស់ក្មេងស្រីរងគ្រោះអាយុ ១១ឆ្នាំ ដែលជននោះធ្លាប់បានធ្វើសកម្មភាពចាប់រំលោភកាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។

អធិការនគរបាលស្រុកឆ្លូងលោកវរសេនីយ៍ឯក ឆុង តូរ៉ាន់ បានឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីទទួលបណ្តឹង។ ក្រោយការចាប់ខ្លួនជននេះបានសារភាពថា រូបគេពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះជាកូនចុងនៅពេលទៅធ្វើស្មៅចម្ការតែ ២នាក់ តែមិនស៊ីជម្រៅនោះទេ៕

មតិយោបល់